ឥឡូវនេះ លោកអ្នកនឹងអស់កង្វល់ ដោយមិនបាច់អញ្ជើញទៅបង់ប្រាក់ដល់ការិយាល័យ រឺបញ្ជរបង់ប្រាក់ទៀតឡើយ ដោយសារតែលោកអ្នកអាចប្រតិបត្តិការ ទូទាត់វិក័យប័ត្រដោយផ្ទាល់ តាមរយៈគេហទំព័រ Pay&Go បានយ៉ាងងាយស្រួល។

តើគេហទំព័រ paygo24 ជាអ្វី?

គេហទំព័រ Pay&Go ជាគេហទំព័រផ្តល់សេវាកម្ម ទូទាត់វិក័យប័ត្រតាមរយៈអនឡាញ ដែលមានលក្ខណៈងាយស្រួល សុវត្ថិភាព និងលឿនបំផុត គួរជាទីទុកចិត្ត។ លោកអ្នកអាចធ្វើការទូទាត់វិក័យប័ត្រផ្សេងៗបាន នៅកន្លែងណាក៏បាន មិនថានៅផ្ទះ រឺនៅបរទេសឡើយ ដោយគ្រាន់តែមានអ៊ីនធើណែតតាមខ្លួនជាការស្រេច។


តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីអាចប្រើប្រាស់សេវាកម្ម របស់គេហទំព័រនេះ?

ជាដំបូង លោកអ្នកតម្រូវឲ្យធ្វើការចុះឈ្មោះ ជាមួយលេខទូរស័ព្ទរបស់លោកអ្នកផ្ទាល់ បន្ទាប់មកនឹងមានសារអេឡិចត្រូនិចបញ្ជាក់ពីលេខកូដសម្ងាត់ ផ្ញើទៅកាន់ទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកអ្នក ហើយសូមធ្វើការ LOG IN ជាការស្រេច។

បន្ទាប់មក លោកអ្នកតម្រូវឲ្យមានសមតុល្យទឹកប្រាក់នៅក្នុងគណនីគេហទំព័រ Pay&Go របស់លោកអ្នក ដោយលោកអ្នកអាចធ្វើការបញ្ចូលសមតុល្យទឹកប្រាក់ដោយផ្ទាល់ តាមរយៈគណនីធនាគារអេប៊ីអេ, WESTERN UNION, Money Gram រឺភ្នាក់ងារ Pay&Go ដែលនៅចិត្តលោកអ្នក ចំណែកឯការទូទាត់ដោយផ្ទាល់តាមរយៈ VISA CARD នឹងមកដល់នាពេលឆាប់ៗនេះ។



បន្ទាប់ពីមានសមតុល្យទឹកប្រាក់ ក្នុងគណនីគេហទំព័រ Pay&Go នេះហើយ លោកអ្នកអាចធ្វើការទូទាត់វិក័យប័ត្រផ្សេងៗ បានយ៉ាងងាយស្រួលនិងឆាប់រហ័ស។

តើខ្ញុំប្រើប្រាស់សេវាកម្មនៃគេហទំព័រនេះ ដើម្បីបង់វិក័យប័ត្រអ្វីខ្លះ?

លោកអ្នកអាចប្រើប្រាស់គេហទំព័រនេះ ដើម្បីទូទាត់វិក័យប័ត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងធ្វើការទិញទំនិញផ្សេងៗជាមួយ ក្រុមហ៊ុន និងហាងទំនិញដូចខាងក្រោម៖

អត់កង្វល់ទៀតហើយ ទូទាត់វិក័យប័ត្រតែមួយប៉ព្រិចភ្នែក និងងាយស្រួលបំផុតជាមួយ គេហទំព័រ Pay&Go ឥឡូវនេះ។ លោកអ្នកអាចតម្លើងកម្មវិធីក្នុងទូរស័ព្ទ Iphone រឺ ទូរស័ព្ទ Android របស់លោកអ្នកក៏បាន ប្រសិនបើលោកអ្នកមិនចង់ប្រតិបត្តិការតាមប្រព័ន្ធកំព្យូទ័រនោះ។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះគេហទំព័រ Pay&Go នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]