ក្មេងប្រុសជំទង់ម្នាក់ អាយុ១៩ឆ្នាំ ដែលជាជនជាតិហូឡង់ម្នាក់ មានមហិច្ឆតា ចង់សម្អាតមហាសមុទ្រទាំងមូល អោយបានស្អាតដោយគ្មានសំរាម ថង់ប្លាស្ទិចផ្សេងៗ។

Boyan Slat បានលេចចេញនូវគំនិតថ្មីមួយ ដោយបានបង្កើតម៉ាស៊ីននាវា ដែលអាចចាប់ទាញនូវ សំរាមថង់ ប្លាស្ទិច និងសំរាមដែលមិនរលាយ អោយស្អាតពីក្នុងមហាសមុទ្រ ជាពិសេសជាងនេះទៅទៀត ម៉ាស៊ីននាវាថ្មីមួយនេះ មិនបានផ្ដល់ផលប៉ះពាល់ ឬគ្រោះថ្នាក់ផ្សេងៗ ដល់ពពួកមានជីវិតនៅក្រោមសមុទ្រឡើយ។

ម្យ៉ាងវិញទៀត ក្មេងប្រុសជំទង់ម្នាក់នេះ បាននិយាយថា សំរាមដែលទាញបានមួយចំនួន អាចយកមកកែច្នៃនិង ប្រើប្រាស់សារជាថ្មីដោយ អាចទទួលបានចំណូលដល់ទៅ ៥០០លានដុល្លារក្នុងមួយឆ្នាំ។

គេបានបន្តទៀតដោយមុតមាំថា សំរាមនឹងមិនមានក្នុងសមុទ្រទៀតទេ ក្នុងរយៈពេល ៥ឆ្នាំទៀត។

តើលោកអ្នកយល់ថា ការបង្កើតថ្មីរបស់គេ ពិតជាមានប្រយោជន៍ដែរឬទេ?





ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]