ប្រិយមិត្តប្រាកដជាធ្លាប់ទស្សនា ហ្គេមកំសាន្ត តាមកញ្ចក់ទូរទស្សន៍ ជាច្រើនរួចមកហើយ មានដូចជា ហ្គេមតើអ្នកឆ្លាតជាងសិស្ស ថ្នាក់ទីប្រាំទេ? ល្បែងជ្រែកជញ្ជាំង និងល្បែងរង្វាន់ទេវតា ជាដើម។ ប៉ុន្តែថ្ងៃនេះ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនា ទស្សនីយភាពថ្មី បែបរន្ធត់ និងព្រឺព្រួចម្តង ពោលគឺ ការលេងហ្គេម KILLER KARAOKE។

ហ្គេមនេះ ត្រូវបានបង្កើតតាំងពី ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ ដោយតម្រូវឲ្យអ្នកចូលរួម ធ្វើការច្រៀងចម្រៀងមួយបទ និងដើរឆ្លង ដំណាក់កាល ជាច្រើន គួរឲ្យព្រឺព្រួច ដែលធ្វើឲ្យទស្សនិកជន ខ្លាចរអា គ្រប់ៗគ្នា។ ចំណែកឯក្នុងខ្សែវីដេអូនេះវិញ នារីម្នាក់នេះ ក៏ត្រូវ ធ្វើការច្រៀងចម្រៀងមួយបទ ជាមួយនឹងដំណើរដើរលើក្តារមួយបន្ទះ ដែលមានឧបសគ្គជាច្រើនផងដែរ។


បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តចង់ឲ្យល្បែងមួយប្រភេទនេះ មានវត្តមាននៅប្រទេសកម្ពុជាដែររឺទេ? តើប្រិយមិត្តណាខ្លះ ដែលមានសមត្ថភាពហ៊ានចូលរួម?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]