ថ្មីៗនេះ នៅលើបណ្តាញគេហទំព័រ YOUTUBE បានលេចចេញនូវ វីដេអូគួរឲ្យទាក់ទាញមួយ ដែលក្មេងប្រុស ជនជាតិចិនម្នាក់ អាចសម្តែងទេព្យកោសល្យ ក្នុងការវាយភ្លេងស្គរ យ៉ាងប៉ិនប្រសប់ មិនចាញ់មនុស្សធំឡើយ។

ជាមួយកាយវិការប្រគុំភ្លេងដ៏ស្រទន់ និងស្នាមញញឹមលើទឹកមុខ គួរឲ្យស្រឡាញ់ ក្មេងប្រុសម្នាក់នេះ បានប្រគុំបទភ្លេងយ៉ាងពិរោះមួយបទ រហូតដល់ចប់ គួរឲ្យស្ញើចសរសើរ។ 

គួរបញ្ជាក់ផងដែរថា វីដេអូនេះ ទទួលបានការគាំទ្រយ៉ាងច្រើនសម្បើម ពីអ្នកលេងបណ្តាញអ៊ិនធើណេត ដែលពួកគេភាគច្រើនបាននិយាយ មិនដាច់ពីមាត់ ពីទេព្យកោសល្យ ពីកំណើត របស់ក្មេងប្រុសម្នាក់នេះ។


ដូចនេះបើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]