កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បានបង្ហាញទូរស័ព្ទដៃ ស្មាតហ្វូនដំបូងបង្អស់របស់ខ្លួន ដែលទើបតែបង្កើតបាន ហើយវាដំណើរការលើប្រព័ន្ធ Android 4.1។

យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា ទូរស័ព្ទដៃស្មាតហ្វូនដំបូងបង្អស់ របស់ប្រទេសកូរ៉េខាងជើងនេះ មានម៉ាក “AS1201 Arirang” ដែលវាដំណើរការលើប្រព័ន្ធ Android 4.1 មានអេក្រង់ 4.2 អ៊ីញ និងមាន 3G+Wifi រួមទាំងកាមេរ៉ាមុខ និងក្រោយ ហើយមានមុខងារជាច្រើន ដូចទៅនឹងទូរស័ព្ទដៃស្មាតហ្វូន ដទៃទៀតដែរ។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃស្មានហ្វូន ម៉ាក “AS1201 Arirang” នេះ គឺបានយកឈ្មោះពី បទចម្រៀងមួយ របស់ប្រទេសកូរ៉េខាងជើង (Korean folk song)៕

សូមទស្សនារូបខាងក្រោម៖











តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទូរស័ព្ទស្មាតហ្វូនដំបូងបង្អស់ របស់កូរ៉េខាងជើងនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]