តើប្រិយមិត្ដនារីពិតជាធុញទ្រាន់ និងហត់នឿយ ក្នុងការដោះអាវក្នុងណាស់មែនទេ មុននឹងចូលគេងនោះ? សម្រាប់ពេលនេះអ្នកគ្រាន់តែទះដៃ នោះអាវទ្រនាប់របស់អ្នកនឹងរបូតចុះភ្លាម។

យ៉ាងណាមិញ មានមនុស្សស្រីជាច្រើន តែងតែមានគំនិតក្នុងការដោះ អាវក្នុង ដោយរកវិធីយ៉ាងណា ដោយមិនចាំបាច់ប្រើពេលវេលាច្រើននោះ។ តែនៅពេលនេះមិនចាំបាច់ព្រួយបារម្មណ៍ទៀតនោះទេ ដោយសារតែអាវទ្រនាប់ម៉ូតថ្មីដែលបានច្នៃឡើងដោយ លោក Randy Sarafan បានធ្វើឲ្យមិត្ដនារីទាំងឡាយកាន់ តែមានភាពងាយស្រួល។ ជាមួយគ្នានោះ លោកបាននិយាយថា លោកបានច្នៃប្រឌិតអាវក្នុងនេះ ដោយមានការប្រើបច្ចេកទេសខ្ពស់ ដោយគ្រាន់តែទះដៃនោះអាវទ្រនាប់នោះ នឹងធ្លាក់ចុះតែម្ដង។

ទោះជាយ៉ាងណា បច្ចេកវិទ្យានេះនឹងមិនអាចដំណើរការជាមួយនឹង សម្លេងប្រគុំតន្ដ្រី ឬ កម្មវិធីផ្សេងៗនោះទេ ដូចនេះអ្នកមិនចាំបាច់ភ័យព្រួយនោះទេ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]