កំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយស្នាមចាក់នឹងកាំបិតចុងស្រួច នៅលើ ដើមទ្រូងខាងឆ្វេង ចំនួន២កាំបិតត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជ ធានីភ្នំពេញ កាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ នេះ ក្រោយពីជនរងគ្រោះត្រូវបានសាច់ ញាតិប្រាប់ថា មាន ជម្លោះជាមួយប្រពន្ធ ព្រោះតែស្នេហាត្រីកោណ ពោលគេ សង្ស័យថា ស្ដ្រីជាភរិយាដែលមានកូនប្រុស ស្រី ២នាក់ នៅក្នុងគ្រួសារនោះលួចមាន សហាយ ខណៈដែលលោកប្ដីចេញទៅធ្វើ ការនៅប្រទេសម៉ាឡេស៊ី អស់រយៈពេល ជាង ១ឆ្នាំមកនោះ ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិ ជនរងគ្រោះ ដែលមកកំដរនៅមន្ទីរពេទ្យ កាល់ម៉ែតបានថ្លែងថា ជន រងគ្រោះរូបនេះ ឈ្មោះ អែល ឡាំ អាយុ ៣៨ឆ្នាំ រស់នៅ ភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដ កំពង់ឆ្នាំង រីឯស្ដ្រីជាភរិយាឈ្មោះ រឹម មុំ អាយុ ៣៥ឆ្នាំ ពួកគេទាំង២នាក់មានកូន ប្រុសស្រីនៅក្នុងបន្ទុក គ្រួសារចំនួន ២នាក់។

បើតាមសាច់ញាតិ បុរសជាប្ដីបានឱ្យដឹងថា ជនរងគ្រោះបានទៅធ្វើការនៅប្រទេស ម៉ាឡេស៊ីដើម្បីទៅរក លុយចិញ្ចឹមប្រពន្ធ កូនអស់រយៈពេលជាង១ឆ្នាំ ហើយពេលត្រឡប់មកវិញ ស្រាប់តែប្រពន្ធសុំលែងលះ  ដោយគេសង្ស័យថា ស្ដ្រីរូបនេះលួចមានសហាយ ។ នៅពេលឃើញប្រពន្ធសុំលែងលះយ៉ាងដូច្នេះ លោក ប្ដីក៏បានសួរនាំហេតុផលក៏ពួកគេទាំង២នាក់ ឈានដល់មានជម្លោះនឹងគ្នា ហើយនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៣នេះ ជនរងគ្រោះត្រូវបានសាច់ញាតិប្រទះឃើញ មានស្នាមចាក់ចំដើមទ្រូង ខាងឆ្វេងរងរបួសធ្ងន់ ប៉ុន្ដែ មិនទាន់ដឹងថា ស្ដ្រីជាប្រពន្ធឬ មួយអ្នកផ្សេងចាក់នោះឡើយ ។ បច្ចុប្បន្ន ជនរង គ្រោះរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ជុំវិញការលើកឡើង របស់សាច់ញាតិ បុរសជាប្ដីថា ស្ដ្រីជាប្រពន្ធលួចមានសហាយនោះ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល មិនទាន់អាច ស្វែងរកការបកស្រាយណាមួយពី ស្ដ្រីជាភរិយាបាននៅឡើយទេ នៅព្រឹកថ្ងៃ ដដែលនេះ ៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]