បើប្រិយមិត្តចង់សាកល្បង ប្រើប្រាស់កាំភ្លើងវែងមួយនេះ ដែលមានទំហំគ្រាប់ធំបំផុត អ្នកត្រូវការបស់ពីរជាចាំបាច់ ទី១ សាច់ដុំ ទី២ គឺលុយ។

យោងតាមប្រភពព័ត៌មានពី ក្រុមហ៊ុនកាំភ្លើងមួយ ដែលបានបង្កើតនូវកាំភ្លើងវែងធម្មតា ដំបូងបង្អស់មានរង្វះកាណុង .៩៥០ ហើយទំហំ .៩៥០នេះ គឺជាទំហំរបស់គ្រាប់កាំភ្លើង ធំជាងគេបំផុតលើពិភពលោក។ រីឯគ្រាប់កាំភ្លើងរបស់វា ក្នុងមួយគ្រាប់មានតម្លៃប្រហែល ៤០ដុល្លារ ហេតុដូចនេះហើយ មុននឹងប្រើវាម្ដងៗគួរតែគិតជាមុន។ ល្បឿននៃគ្រាប់កាំភ្លើងនេះ មានល្បឿន ៦៤០.០៨ម៉ែត្រ ក្នុង១វិនាទី ហើយកំលាំងដែលរុញឲ្យចេញ ពីមុខរន្ធកាំភ្លើងស្មើនឹង ៣៤៤,៣៧៧.៧៧២ Joules និងកំលាំងច្រានមកក្រោយ ស្មើនឹង ៣,៧៦៥.១០៧ Joules ។

កាំភ្លើងដែលអ្នកប្រើប្រាស់ក្នុងវីដេអូនេះ មានទំងន់ ២២.៦៨គីឡូក្រាម តែនៅមានកាំភ្លើងពីរផ្សេងទៀត ដែលមានទម្ងន់ ៥០គីឡូក្រាម ក្នុង១ដើម។ បើអ្នកចង់ប្រើប្រាស់កាំភ្លើង រង្វះកាណុង .៩០៥ នេះ អ្នកត្រូវតែមានប្រាក់ដ៏ច្រើននៅធនាគារ និងត្រូវចូលក្លឹបហាត់កីឡាជាមុនសិន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ កាំភ្លើង .៩៥០ នេះ? សូមទស្សនាវីដេអូខាងក្រោម៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]