ឥលូវនេះ នៅប៉ូលខាងជើង មានភាពខុសប្លែកពីអ្វីដែលយើងធ្លាប់បានដឹង និងមិនធ្លាប់បានគិតពីមុនមក ពីព្រោះឥលូវនេះ វាបានក្លាយទៅជាបឹងដ៏តូចមួយទៅហើយ។

ខាងក្រោមនេះគឺជាវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាពមួយ ដាក់នៅប៉ូលខាងជើង ដែលត្រូវបានដំឡើងដោយ អ្នកអង្កេតបរិយាកាសប្រចាំប៉ូលខាងជើងផ្ទាល់ ដែលមានតាំងពីឆ្នាំ ២០០០ មកម៉្លេះ។ យ៉ាងណាមិញ អ្វីដែលគេប្រទះឃើញ ថាខុសពីធម្មតាមនោះគឺ ទឹកកកនៅប៉ូលបានចាប់ផ្ដើមរលាយ បន្តិចម្ដងៗតាំងពីឆ្នាំ ២០០២ រហូតដល់បច្ចុប្បន្ន។

ខែកក្កដា គឺជាខែដែលមានអាកាសធាតុក្ដៅបំផុត នៅតំបន់ប៉ូល តែសីតុណ្ហភាពតែ ១ ទៅ ៣ អង្សាសេ តែប៉ុណ្ណោះក្នុងឆ្នាំនេះ។ រូបភាពបឹងដ៏តូចខាងក្រោមនេះ គឺកើតឡើងដោយសារការរលាយនៃ ទឹកកកស្រទាប់ខាងលើ នៅប៉ូលខាងជើង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ បញ្ហាខាងលើនេះ? បើទឹកកកចេះតែបន្ត រលាយពីមួយឆ្នាំទៅមួយឆ្នាំ តើពិភពលោកនឹងតែជាយ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]