យោងតាមការស្រាវជ្រាវនៅប្រទេសអង់គ្លេស បានរកឃើញតួរលេខនៃក្មេងៗជាង ១០លាននាក់ ដែលជក់បារី និងបោះកន្ទុយបារីចោលពាសពេញទីក្រុង។

បើទំលាប់នៃការចោលកន្ទុយបារី ពាសវាលពាសកាលបែបនេះ កាន់តែកើនឡើង តើវានឹងទៅជាយ៉ាងណា? ដោយសារតែបញ្ហាខាងលើនេះ មានអ្នកសិក្សាផ្នែកបរិស្ថានម្នាក់ បានបង្កើតនៅបារីម្យ៉ាង ដែលផ្ទុកនូវគ្រាប់ធញ្ញជាតិ នៅផ្នែកកន្ទុយនៃបារី ដែលវានឹងអាចដុះលូតលាស់ឡើង ពេលដែលត្រូវទឹកភ្លៀង។ ហើយកន្ទុយបារីទាំងនោះ អាចដុះចេញជាផ្កា ដ៏ស្រស់ស្អាត។

គំនិតច្នៃប្រឌិតមួយនេះ អាចជួយថែរក្សាបរិស្ថាន និងអាចជួយបង្កើតសម្រស់បរិស្ថាន ឲ្យកាន់តែស្រស់ស្អាតជាមួយនឹងផ្កាស្រស់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ បារីថែរក្សាបរិស្ថាននេះ? 



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]