ដោយសារតែប្រជាជនជប៉ុន មានការពេញនិយម និងចូលចិត្តនូវបច្ចេកវិទ្យា ជាពិសេសគឺគ្រឿងយន្តផ្សេងៗ ធ្វើឲ្យក្រុមហ៊ុន Sagawa Electronics របស់ប្រទេសជប៉ុន បានបង្កើតគ្រឿងយន្តមួយប្រភេទ មានឈ្មោះថា Powered Jacket MK3 សម្រាប់ឲ្យមនុស្សពាក់ ដើម្បីក្លាយខ្លួនជាមនុស្សយន្ត។

យោងតាមប្រភពព័ត៌មាន Rocket News 24 របស់ប្រទេសជប៉ុន បានឲ្យដឹងថា គ្រឿងយន្ត Power Jacket MK3 នេះ មានតម្លៃរហូតដល់ទៅ ១៥៨,០០០ដុល្លារឯណោះ។ ជាមួយគ្នានេះដែរ គ្រឿងយន្តមួយនេះ គឺដំណើរការតាមចលនារបស់មនុស្ស ដែលវាអាចជួយសម្រួលការងារផ្សេងៗបាន។

យ៉ាងណាមិញ គ្រឿងយន្ត Power Jacket MK3នេះ អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ លើក និងកាន់វត្ថុអ្វីមួយបាន និងអាចដើរ ឬរត់យ៉ាងល្អ៕



















សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]