រូបភាពទាំងអស់ខាងក្រោមនេះ បានបង្ហាញពីក្មេងប្រុសម្នាក់ អួតសំញែងប្រាក់សុទ្ធ និងចាយវាយបំផ្លាញបំផុត ពុំធ្លាប់បានជួបប្រទះ។

យោងតាមប្រភព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Lavish P អាយុ១៧ឆ្នាំ រស់នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដែលបានក្លាយទៅជាតារាប្រចាំ ប្រព័ន្ធអ៊ីធឺណេត បន្ទាប់ពីគេបានបង្ហោះរូបរបស់គេ ជាមួយនឹងប្រាក់សុទ្ធ ជាច្រើន និងទូរស័ព្ទ iPhone ៦គ្រឿង ក្នុង Instagram។ ក្នុងនោះមានរូបភាពដូចជា ខ្លួនគេខាំប្រាក់ជាប់នៅនឹងមាត់ យកស្រារចាក់ចោលក្នុងបង្គន់ និងលាងដៃ ហើយចងប្រាក់ ៤,០០០ដុល្លារ នឹងប៉េងប៉ោងបង្ហោះ។

Lavish មានអ្នកគាំទ្រក្នុង Instagram ប្រមាណ ៦០,០០០នាក់ និងក្នុង Twitter ជាង២០,០០០នាក់ទៀត។ នៅក្នុងគណនេយ្យ instagram និង Twitter របស់គេ បានសរសេរបញ្ជាក់ពីខ្លួនគេថា ចូលចិត្តលេងល្បែង Polo  និង Golf នៅពេលដែលគេទំនេរ ហើយម៉ាក់ផលិតផលដែលគេចូលចិត្តបំផុតគឺ Louis Vuitton។

Lavish ក៏បានប្រាប់ពីមូលហេតុ ដែលគេធ្វើទង្វើបែបនេះដែរ ដោយគេប្រាប់ថា មកពីមានមនុស្សមួយចំនួន មិនយល់ថាអ្វីទៅជា ការរស់នៅក្នុងដំណើរមាន គ្រឿងប្រណិតគ្រប់យ៉ាង (luxury life)។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទង្វើរបស់ក្មេងប្រុសម្នាក់នេះ? សូមទស្សនារូបភាពខាងក្រោម៖

















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]