អ្នកច្នៃម៉ូតសំលៀកបំពាក់ជនជាតិចិនម្នាក់ បានប្រើប្រាស់នូវបច្ចេកវិទ្យា ខាងវិញ្ញាណ បង្កើតនូវសំលៀកបំពាក់ដែលមានចលនា ផ្លាស់ប្ដូររូបរាង និងបញ្ចេញពន្លឺ នៅពេលដែលយើងសម្លឹងមើលវា។

អ្នកស្រី Ying Gao មិនត្រឹមតែជាអ្នកច្នៃម៉ូតដ៏ល្បី បានសិក្សារពីចក្ចុវិញ្ញាណ បានបង្កើតនូវបច្ចេកវិទ្យាដ៏ចម្លែកថ្មីមួយ ជាមួយនឹងសំលៀកបំពាក់ ដែលមានវិញ្ញាណ អាចដឹងថាពេលណាយើងសម្លឹងមើលវា។ សំលៀកបំពាក់ដែលគាត់បានបង្កើត មានពណ៌ស ដែលធ្វើឡើងពីបន្ទះតូចៗ ដែលមានពន្លឺភ្លឺបំផុត។ វាបានដេរភ្ជាប់ជាមួយនឹងប្រដាប់បញ្ចេញពន្លឺ និងកាមេរ៉ាចាប់ រូបភាពដ៏តូច សំរាប់ដឹងថាពេលនាមានមនុស្ស សម្លឹងមើលវា។

អ្នកស្រី Ying Gao បានប្រាប់ថាអ្វីដែលអាចឲ្យវាដឹង ថាយើងសម្លឹងមើលវានោះ គឺគាត់បានបំពាក់នូវកម្មវិធីម្យ៉ាងដែលមានឈ្មោះថា eye-tracking ដែលអាចឲ្យវាមានចលនា រាល់ពេលដែលយើងសម្លឹងមើលវា កម្មវិធីនៅលើសំលៀកបំពាក់ គឺយើងអាចបិទ បើកបាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សំលៀកបំពាក់ខាងលើនេះ? សូមទស្សនាវីដេអូខាងក្រោម៖








កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]