អ្នកដែលចូលចិត្តដើរផ្សារទាំងអស់ អ្វីដែលជាសុបិនអាក្រក់បំផុតរបស់ពួកគេ គឺរកកន្លែងចតរថយន្ដ ដោយចំណាយពេលរាប់ម៉ោង ក្នុងការស្វែងរកកន្លែងទំនេរ ហើយខំប្រជ្រៀតចូលចន្លោះរថយន្ដពីរ ដែលសល់កន្លែងតូចចង្អៀត។

ក៏ប៉ុន្តែ រថយន្ដរបស់ប្រទេសស៊ុយអែត Volvo នេះវិញ អាចដោះស្រាយបញ្ហាធំខាងលើនេះបាន។ ក្រុមហ៊ុនផលិតរថយន្ដ បានបញ្ចូលនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា ចតរថយន្ដដោយខ្លួនឯង (self-Parking) ដែលអាចឲ្យរថយន្ដរបស់យើង ស្វែងរកកន្លែចតរថយន្ដដោយខ្លួនវា ដោយមិនចាំបាច់មានអ្នកបើកបរនៅក្នុងរថយន្ដឡើយ។

បច្ចេកវិទ្យាថ្មីនេះមិន ត្រឹមតែស្វែងរក កន្លែងទំនេរសំរាប់ចតរថយន្ដឲ្យអ្នកនោះទេ ហើយវាក៏អាចបើកទៅចតដោយខ្លួនវា ហើយយើងអាចទៅធ្វើការ ឬ ដើរទិញឥវ៉ាន់បានក្រោយពីចុះពីលើរថយន្ដ ហើយបញ្ជាតាមទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ តែបណ្ណោះ។ រថយន្ដនេះដូចជារថយន្ដរបស់មនុស្សប្រជៀវអញ្ចឹងដែរ នៅពេលដែលម្ចាស់រថយន្ដចេញពី ដើរទិញទំនេញ គ្រាន់តែចុចកម្មវិធីក្នុងទូរស័ព្ទ វានឹងបញ្ឆេះម៉ាស៊ីន ហើយបើកមករកម្ចាស់ដោយខ្លួនវា។

រថនយ្ដ Volvo ដែលបំពាក់កម្មវិធីចតរថយន្ដដោយស្វ័យប្រវត្តិនេះ នឹងចាប់ផ្ដើមដាក់លក់នៅសប្ដាហ៍ក្រោយនេះ។

តើប្រិមិត្តយល់យ៉ាងណាចំពោះបច្ចេកវិទ្យា នៃរថយន្ដ Volvo នេះ? សូមទស្សនាវិដេអូខាងក្រោម៖

 













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]