អគ្គិភ័យ​លេបត្របាក់​​លំនៅឋាន​​មន្ត្រី​​យោធា​​ម្នាក់ ​អស់​ស្ទើ​រ​ទាំង​ស្រុង​នៅ​​ក្រុង​​ស្ទឹង​ត្រែង

0 LIKES
0 COMMENTS
សុក្រ ២១ មិថុនា, ២០១៣ ម៉ោង ១១:២៧

ខេត្តស្ទឹងត្រែង ៖ លំនៅឋានរបស់មន្ត្រីយោធាម្នាក់ ធ្វើអំពីឈើលើថ្មក្រោមកំពុងត្រូវ បានភ្លើងឆាបឆេះអស់ស្ទើរទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងប្រជាពលរដ្ឋចុះអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២១ មិថុនា ២០១៣ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយសង្ស័យទុស្សេខ្សែភ្លើង ។

ក្នុងហេតុការណ៍ភ្លើងឆេះសន្ឋោសន្ឋៅនេះ គេឃើញមានរថយន្តពន្លត់អគ្គិភ័យ៤គ្រឿងបានធ្វើអន្តរាគមន៍បាញ់ទឹក ពន្លត់ ដោយប្រើប្រាស់ទឹកអស់ជិត១០រថយន្ត ទើបអណ្តាតភ្លើងរលត់ជាស្ថាពរ តែសម្ភារនៅក្នុងផ្ទះត្រូវបានភ្លើងលេបត្របាក់អស់ទាំងស្រុង ។ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះចាន់ សៀន ភេទប្រុស ជានាយរងសេនាធិការយោធភូមិភាគទី១ខេត្តស្ទឹងត្រែង បានដួលសន្លប់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។




























បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 LIKES
0 COMMENTS
សុក្រ ២១ មិថុនា, ២០១៣ ម៉ោង ១១:២៧

អត្ថបទផ្សេងៗ៖

មតិ

Copyright 2014 Khmerload