មានក្រុមហ៊ុនមួយហៅថា 4Sphere បានបង្កើតនូវរូបរាងកង់ថ្មីមួយ ដែលខុសប្លែកពីកង់នាពេលបច្ចុប្បន្ន ដែលគេបានបង្កើតកាលពី ៥,៥០០ឆ្នាំមុន។

មនុស្សនៅលើសកលោកយើងនេះ នៅពេលដែលនិយាយពីកង់ ប្រាកដជាគិតថាវាមានរាងមូលដូចរង្វង់ហើយ ក៏ប៉ុន្តែចំពោះកង់របស់ 4Sphere នេះវិញដែលជាការច្នៃប្រឌិតថ្មីមួយ ប្រើជាមួយនឹងក្ដារំអិល គឺមានរាងជាគូបបួបជ្រុង ដែលអាចឲ្យក្ដារំអិល រអិលបានលឿន និងរអិលជាងក្ដារំអិល ដែលប្រើកង់រាងរង្វង់មូល។ យើងអាចនិយាយថា ក្រុមហ៊ុនមួយនេះ បានបង្កើតនូវរូបរាងកង់ថ្មី សំរាប់មនុស្សយើងប្រើប្រាស់។

អ្នករចនាកង់ថ្មីនេះឡើង បាននិយាយថា វាផ្ដល់ភាពងាយស្រួលដល់អ្នកដែល លេងក្ដារំអិលបានច្រើន ដូចជាប្រើប្រាស់កំលាំងតិចជាមុន ក្នុងការធ្វើបំលាស់ទី ព្រោះកង់រាងគូបនេះ មានភាពកកិតតិចបំផុត បើប្រៀបទៅនឹងកង់ ដែលយើងប្រើប្រាស់រាល់ថ្ងៃ ជាងនេះទៅទៀត មិនថានៅលើកលទេសៈណាក៏ដោយ ក៏កង់រាងគូបនេះអាចរអិលទៅមុខ បានធម្មតាជានិច្ច។

ឈ្មោះរបស់កង់នេះមានឈ្មោះថា Shark Wheels។ ដែលដំបូងឡើង អ្នករចនាម៉ូតកង់នេះ បានយកប្រដាប់ផ្គុំចំនួន៦កំណាត់ មក.តគ្នាចេញជារាងចតុកោណ បន្ទាប់មិនប្រយ័ត្នក៏បានធ្វើឲ្យវាធ្លាក់ទៅនឹងដី តែវាបែរជារឿងល្អទៅវិញ កង់រាងចតុកោណនោះ វាចេះតែរអិលទៅមុខមិនចេះឈប់សោះ ទោះជានៅលើដីក្រូស ឬ ដីខ្សាច់ក៏ដោយ។

ក្រុមហ៊ុនរបស់គាត់ ក៏បានយកគំនិតថ្មីរបស់គាត់គេហទំព័រមួយ ដែលសំរាប់ស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីសុំថវិការបង្កើត គំនិតច្នៃប្រឌិតរបស់គាត់ឡើង។ ក្នុងរយៈពេល ១០ថ្ងៃប៉ុណ្ណោះ គាត់ទទួលបានថវិការជាង ៣០,០០០ ដុល្លារអាមេរិក ច្រើនជាងអ្វីដេលគាត់រំពឹងទុកដល់ទៅបីដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គំនិតច្នៃប្រឌិតថ្មីរបស់បុរសម្នាក់នេះ? សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]