នាឡិកាដៃដ៏ស្ដើងបំផុតលើលោក ដែលមានកំរាស់តែ ០.៨៨មីលីម៉ែត្រប៉ុណ្ណោះ ដែលធ្វើឡើងដោយបន្ទះស្ដើងមួយ នឹងបន្ទះដែកថែមមិនចេះច្រេះចាប់នៅពីក្រៅ។

នាឡិកាមួយនេះមានឈ្មោះថា CST-01 ដែលមានកំរាស់ស្ដើងជាងកាតឥណទានទៅទៀត ហើយនាឡិកានេះបង្ហាញម៉ោង ជាលេខអេឡិចត្រូនិច ដែលលេខនៅលើនាឡិកានេះ ចំលងបច្ចេកវិទ្យារបស់កញ្ចក់អេក្រង់ Kindle e-reader។ CST-01 ប្រើប្រាស់ថ្មម្យ៉ាងដែលមានកម្រាស់ ០.៥ មីលីម៉ែត្រ វាអាចបត់បែនបាន នៅពេលអស់អាចបញ្ជូលភ្លើងរយៈពេល១០នាទី ចំនែកឯជិវិតរបស់វាអាចប្រើបានរហូតដល់ ១៥ឆ្នាំ រីឯថាមពលរបស់វា អាចបញ្ចូលបាន ១០,០០០ដង ក្នុងការបញ្ចូលថ្មម្ដង់អាចប្រើបាន ប្រហែលជារយៈពេល១ខែ។

CST-01 ធ្វើឡើងដោយក្រុមហ៊ុន Seiko Epson System ដែលរចនាវាឡើងក្នុងរូបរាងដ៏ស្ដើងបំផុត ហើយវាគ្មានកន្លែងសំរាប់ចុចនោះទេ ម៉ោងរបស់វាត្រូវបានគេកំណត់រួចជាស្រេច។ ចំពោះអតិថិជនដែលចង់បាន គឺអាចបញ្ជាទិញ តាមរយៈគេហទំព័រអនឡាញ ហើយវានឹងចេញលក់នៅខែធ្នូខាងមុខនេះ ដែលនាឡិការមួយមានតម្លៃ ១០៩ដុល្លារ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបរាងថ្មីរបស់នាឡិកាដៃនេះ? សូមទស្សនារូបភាពខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]