កាលពីពេលថ្មីៗនេះ អេបផល ទើបនឹងធ្វើការ ប្រកាសចេញ នូវប្រព័ន្ធប្រតិបត្តិការថ្មី ជំនាន់ទី ៧ របស់ខ្លួន ដែលត្រូវបានហៅថា iOS 7។ ជាមួយគ្នានោះដែរ ឃើញថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះ មានរូបរាងខុសប្លែក ពីជំនាន់មុនៗ ដោយជំនាន់ថ្មីនេះ មានការរចនា យ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ តែម្តង និង មានមុខងារថ្មីៗ ជាច្រើនផងដែរ។

យ៉ាងណាមិញ បើយោងទៅតាមប្រភពព័ត៌មាន សៀងហៃ ចេញផ្សាយនៅថ្ងៃនេះ បានលើកឡើងពីបញ្ហាមួយចំនួន ទៅលើ iOS 7។ ក្នុងនោះ ផ្តោតសំខាន់ទៅលើ បញ្ហា របស់កម្មវិធី នៃបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន ដែល iOS 7 មិនទាន់បានរួមបញ្ជូល នៅឡើយ ដែលខុសពីកម្មវិធី ផ្សេងៗទៀត របស់អាមេរិក គឺសុទ្ធតែត្រូវបាន រួមបញ្ជូល និង ដំណើរការបានយ៉ាងល្អប្រសើរ រួមមាន Twitter, Facebook Flickr និង Vimeo ជាដើម។

ទោះជាយ៉ាងណា កម្មវិធី លើស្មាតហ្វូន របស់ បណ្តាញ ទំនាក់ទំនងសង្គម ចិន ដូចជា Sina Weibo និង Tencent Weibo មានភាពខ្វះចន្លោះនៅឡើយ ដូចជា មិនមានមុខងារ Share (ចែករំលែក) នៅលើ iOS 7 ជាដើម ដែលខុសពីកម្មវិធី របស់បណ្តាញសង្គម Twitter និង Facebook គឺសុទ្ធតែមាន។

តើប្រិយមិត្តយល់យ៉ាងណាដែរ?






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]