ទោងយោលលើអាកាស ខ្ពស់ជាងគេបំផុតលើលោក ១២០ម៉ែត្រ

0 LIKES
0 COMMENTS
ច័ន្ទ ២៧ ឧសភា, ២០១៣ ម៉ោង ១៤:៣៧

គ្រឿងលេងកំសាន្ដ ទោងយោលលើអាកាស ដែលខ្ពស់ជាងគេបំផុតលើលោក ដែលសំរាប់អ្នកដែលក្លាហានបំផុតឡើងជិះលេង មានកំពស់រហូតដល់ ១២០ម៉ែត្រ ដែលបានបើកសម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃសៅរិ៍ ទី២៥ ខែឧសភាកន្លងទៅនេះ នៅកន្លែងកំសាន្ដមួយឈ្មោះ Six Flags Over Texas ទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាមេរិក។

ឧបករណ៍លេងមួយនេះមានឈ្មោះថា SkyScreamer អាចឲ្យមនុស្ស ២៤នាក់ឡើងលេងបានម្ដង រីឯល្បឿនឡើងដល់៥៦គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នៅពេលដែលពួកគេឡើងទៅដល់កំពូលនៃប៉ម គឺមិនត្រឹមតែអាចមើលឃើញ Arlington នោះទេ តែពួកគេអាចមើលទៅដល់ Dallas និង Fort Worth ឯនោះ។

តើមានប្រិយមិត្តណា ក្លាហានហ៊ានជិះឧបករណ៍័នេះដែរ ឬ ទេ? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

0 LIKES
0 COMMENTS
ច័ន្ទ ២៧ ឧសភា, ២០១៣ ម៉ោង ១៤:៣៧

អត្ថបទផ្សេងៗ៖

មតិ

Copyright 2014 Khmerload