យោងតាមប្រភពព័ត៌មាន ឆាយណាដេលី របស់ប្រទេសចិន បានឲ្យដឹងថា បុរសម្នាក់បានបោកកូនប្រុសរបស់ខ្លួន ទៅលើដីយ៉ាងព្រៃផ្សៃ បន្ទាប់ពីខឹងនឹងប្រពន្ធ ក្រោយពេលនិយាយទូរស័ព្ទ ជាមួយនាង ហើយបានចាកចេញទៅបាត់ បន្សល់ទុកកូន ឲ្យនៅកន្លែងកើតហេតុ។

ហេតុការណ៏នេះបង្កឡើង ដោយបុរសម្នាក់មានឈ្មោះថា ឈិន មានអាយុ ៣១ឆ្នាំ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ ស្ថិតក្នុងប្រទេសចិន។ ដូចគ្នានេះដែរ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៣ មុនថ្ងៃកើតហេតុមួយថ្ងៃ បុរសឈ្មោះ ឈិន បានចាក់ប្រពន្ធរបស់គាត់ ឲ្យរងរបួស និងត្រូវបញ្ចូនទៅមន្ទីរពេទ្យផងដែរ។

នៅថ្ងៃទី១២ ខែឧសភា វេលាម៉ោងប្រហែល ១១យប់ ជនបង្កហេតុឈ្មោះ ឈិន បានទៅមើលប្រពន្ធ ជាមួយនឹងកូនប្រុសរបស់គាត់ នៅឯមន្ទីរពេទ្យ រ៉េនជី ស្ថិតក្នុងតំបន់ ពូដុង ប្រទេសចិន។ ខណៈពេលដែលជនបង្កហេតុ កំពុងនិយាយទូរស័ព្ទ និងលីកូនប្រុសរបស់ខ្លួននៅលើស្មា ហើយបានខឹងជាមួយនឹងប្រពន្ធរបស់ខ្លួន គាត់ក៏បានចាប់បោកកូនប្រុស ទៅលើដីយ៉ាងព្រៃផ្សៃ ហើយចាកចេញទៅបាត់ស្រមោល ទុកកូនឲ្យនៅតែម្នាក់ឯង ទាំងរងរបួសធ្ងន់។

យ៉ាងណាមិញ ក្មេងប្រុសរងគ្រោះ បានរងរបួសប្រេះរលាក្បាល និងបានបញ្ចូនទៅមន្ទីរពេទ្យ “Shanghai Children's Medical Center”  ហើយនឹងត្រូវធ្វើការវះកាត់ ចំនែកឯជនបង្កហេតុ ត្រូវបានឃាត់ខ្លួន និងចាត់ការតាមផ្លូវច្បាប់៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]