អ្នករៀបចំកម្មវិធីកុំព្យូទ័រជនជាតិអាមេរិកម្នាក់ ឈ្មោះ Mike Senna បានចំណាយពេលអស់២ឆ្នាំកន្លះ បង្កើតនូវមនុស្សយន្ដ Wall-E ដែលយើងធ្លាប់តែមើលក្នុងភាពយន្ដ គំនូរជីវចល តែឥលូវនេះវាបានចេញជារូបរាងពិតៗហើយ។

មនុស្សយន្ដ Wall-E វាចេះរត់ បត់បែនខ្លួន និងចេះនិយាយ តែខុសត្រង់វាមិនចេះប្រមូលសំរាមតែប៉ុណ្ណោះ។ តាំងពីឆ្នាំ ២០០៩ បន្ទាប់ពីភាពយន្ដគំនូរជីវចល Wall-E បានដាក់បញ្ចាំង លោក Mike បានប្រមូលនូវរូបថតរបស់ Wall-E ជាច្រើន ដើម្បីយកមកសិក្សាស្រាវជ្រាវ អស់រយៈពេល២ឆ្នាំកន្លះ ចុងក្រោយគាត់ក៏បានបង្កើតវាបានមែន។

បច្ចេកវិទ្យាកុំព្យូទ័ររបស់គាត់ ពិតជាអស្ចារ្យ គាត់បានបង្កើត Wall-E ពីរដែរគ្មានដាក់លក់ឡើយនៅលើ ពិភពលោកយើងនេះ។ Wall-E មិនអាចធ្វើចលនា និងនិយាយ ដោយខ្លួនវាបាននោះទេ គឺវាត្រូវការប្រដាប់បញ្ជាមួយដើម្បីបញ្ជាវា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ មនុស្សយន្ដ Wall-E របស់លោក Mike Senna? សូមទស្សនាវីដេអូខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]