អ្នកស្ទាត់ជំនាញខាងសិល្បៈជនជាតិអាមេរិកម្នាក់ ឈ្មោះ Michael Murphy បានបង្កើតនូវរូបដ៏អស្ចារ្យមួយ ដោយប្រើប្រាស់នូវ គ្រាប់ប៉េងប៉ុងរាប់រយគ្រាប់មកធ្វើវាឡើង។

គ្រាប់ប៉េងប៉ុងដ៏អស្ចារ្យនេះ គឺមានលក្ខណៈពិសេសរបស់វា នៅពេលដែលយើងមើលឲ្យចំជ្រុងរបស់វា វានឹងប្រែក្លាយទៅជា កាំភ្លើងវែង AR-15 មួយដើម ក្នុងសភាពជា 3D។ គំរោងមួយនេះគាត់បានឲ្យឈ្មោះថា “Damage” ដែលធ្វើពីគ្រាប់ប៉េងប៉ុងពណ៌ខ្មៅ ហើយគ្រាប់ប៉េងប៉ុងនិមួយៗ ត្រូវបានចងជាប់នឹងខ្សែ ដែរដាក់ជាប់នឹងពិតានខាងលើ ហើយទំលាក់គ្រាប់ប៉េងប៉ុងទាំងនោះ យោលចុះក្រោម។

គ្រាប់ប៉េងប៉ុងទាំងនោះ បើមើលមិនចំជ្រុងរបស់វា យើងមិនអាចឃើញកាំភ្លើងនោះទេ វាបែរក្លាយទៅជាគ្រាប់ប៉េងប៉ុង ដ៏សែនស្មុគស្មាញទៅវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះការច្នៃប្រឌិត របស់លោក Michael? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]