សិល្បៈដ៏អស្ចារ្យមួយ ដែលបានធ្វើឲ្យមនុស្សជាច្រើនស្ងប់ស្ញែង ដោយគេធ្វើឲ្យមនុស្ស អាចដើរលើពពកបាន ប្រៀបដូចជានៅក្នុងឋានសួគ៌អញ្ចឹងដែរ។

យោងតាមប្រភពព័ត៌មាន ឌេលីមែល បានឲ្យដឹងថា កន្លែងដ៏ស្រស់ស្អាតមួយនេះ គឺជាអតីតកន្លែងចតរថយន្ដ ដែលបានទុកចោលតាំងពីឆ្នាំ២០១១ មកម្លេ៉ះ តែត្រូវបានបុរសម្នាក់ឈ្មោះ Fujiko Nakaya ជាជនជាជប៉ុន រស់នៅ ទីក្រុង Linz ប្រទេសអូស្ដ្រាលី បានកែរប្រែកន្លែងដែលគេបោះបង់ចោល ទៅជាពិភពពក តែមានអ្នកខ្លះបានហៅកន្លែងនេះថា ជាឋានសួគ៌។ ពពកសិប្បនិមិត្តនេះ ចេញមកពីម៉ាស៊ីនម្យ៉ាង ដែលបានបូមទឹក និងបំប្លែងវាទៅជាឧស្ម័នចំហាយទឹក ដែលចេញតាមរន្ធតូចមួយ ទំហំតែ ១២មីក្រុង តែប៉ុណ្ណោះ។

លោក Nakaya មានអាយុ ៧៩ឆ្នាំ ធ្លាប់បានបង្កើតបច្ចេកវិទ្យា ធ្វើពពកសិប្បនិមិត្តនេះច្រើនកន្លែងមកហើយដូចជា ព្រៃនៅ ខានប៊ឺរ៉ា (Canberra) អូស្ត្រាលី និងភាគច្រើនមាននៅ សាន់ ហ្វានស៊ីសស្កូ។ លោក Nakaya មានប្រសាសន៍ថា ពពករបស់គាត់ និងពពកធម្មជាតិគឺវាមានលក្ខណៈតែមួយដូចគ្នា គ្រាន់តែការចាប់កំណើតរបស់វាមាន ភាពខុសគ្នាតែប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពពកសិប្បនិមិត្តនេះ? សូមទស្សនារូបភាពខាងក្រោម៖





















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]