បន្ទាប់ពីមនុស្សគ្រប់គ្នា បានដឹងពីដំណឹងអាក្រក់ របស់តារាប្រុស Huang Wen Yong លើការស្លាប់របស់គាត់ ដោយសារតែជំងឺមហារីក មានរឿងមួយត្រូវបានទម្លាយ ដោយមិត្តភក្តិដ៏ល្អរបស់គាត់។

យោងតាមប្រភពព័ត៌មាន The New Paper របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា  មិត្តភក្តិដ៏ល្អរបស់លោក Huang Wen Yong មានឈ្មោះថា Chen Guohua អាយុ ៥២ឆ្នាំ ជាតួសម្តែងប្រុសមួយរូប និងជាអ្នករួមការងារជាមួយគ្នា បានទម្លាយអាថ៌កំបាំងរបស់លោក ដោយបាននិយាយថា “លោក Huang Wen Yong បានរក្សាទុកជំងឺមហារីក ដែលនៅក្នុងខ្លួនរបស់គាត់ ជាការសម្ងាត់ រហូតដល់គាត់ស្លាប់ ដោយសារតែគាត់មិនចង់ឲ្យអ្នកដទៃ ព្រួយបារម្ភពីគាត់”។ សូមបញ្ជាក់ផងដែរថា លោក Huang Wen Yong បាននិយាយប្រាប់ពីជំងឺមហារីកនេះ ទៅឲ្យមនុស្សតិចបំផុតបានដឹង ហើយមិត្តភក្តិជាច្រើន និងអ្នករួមការងាររបស់គាត់ មិនបានដឹងថាគាត់ មានជំងឺមហារីកនោះទេ។

គួរបញ្ជាក់ម្តងទៀតថា លោក Huang Wen Yong បានស្លាប់នៅក្នុងមន្ទីរពេទ្យ “Singapore General Hospital” កាលពីវេលាម៉ោង ៥ល្ងាច ក្នុងអាយុ ៦០ឆ្នាំ ដោយសារជំងឺមហារីក (lymphoma cancer)។ ក្នុងនោះដែរ មានតារាភាពយន្ដល្បីៗជាច្រើន  ដែលជាដៃគូសម្ដែងជាមួយគាត់ មានដូចជា Fann Wong, Aileen tan, Pierre Png, Ian Fang និង Tay Ping Hui បានបង្ហាញនូវសេចក្ដីទុក្ខព្រួយ លើការស្លាប់របស់លោក Huan Wen Yong បន្ទាប់ពីទទួលបានដំណឹង មរណៈភាពរបស់គាត់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ។ លោក Huang Wen Yong ចាប់ផ្ដើមសម្ដែងតាំងពីឆ្នាំ ១៩៨១ រហូតមកដល់ឆ្នាំ ២០១៣ នេះ បើគិតទៅគឺអស់រយៈពេល ៣២ឆ្នាំហើយ។

គាត់កើតថ្ងៃទី២៥ ខែកក្កដា ១៩៥២ និងបានស្លាប់នៅថ្ងៃទី២០ ខែមេសា ២០១៣៕


ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]