កាលពីពេលថ្មីៗនេះ អ្នកជំនួញហុងកុងដ៏អាថ៌កំបាំងម្នាក់ បានក្លាយជាជនដែលប្រើប្រាស់ទូរស័ព្ទដៃម៉ាក iPhone 5 ដ៏ថ្លៃជាងគេ នៅលើពិភពលោកនេះ។

យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថាទូរស័ព្ទដៃម៉ាក iPhone នេះធ្វើឡើងពី មាស២៤ការ៉ាត់ ត្បូងស ៦០០គ្រាប់ និង ២៦ការ៉ាត់នៃ ត្បូងពេជ្រពណ៌ខ្មៅ។ សម្រាប់តម្លៃនៃទូរស័ព្ទនេះគឺ ប្រហែលជា ១៥.៤លានដុល្លារអាមេរិក។ តាមសម្ដីអ្នកច្នៃប្រឌិតដែលជា ជនជាតិអង់គ្លេស និងមានឈ្មោះថា Stuart Hughes បានឲ្យដឹងថាគាត់បានចំណាយ ពេល៩សប្ដាហ៍ ក្នុងការច្នៃម៉ូតដែលធ្វើឡើងដោយដៃគាត់ ផ្ទាល់តែម្ដង។ នៅក្នុងនោះ ម្ចាស់ទូរស័ព្ទដែលគេដឹងថា ជាអ្នកជំនួញនេះ មានឈ្មោះក្រៅហៅថា Joe ដែលត្រូវបានមនុស្សម្នាជាច្រើននាំគ្នា ស្ងើចសរសើរ និងបានក្លាយជាម្ចាស់ទូរស័ព្ទដៃ ដ៏ថ្លៃជាងគេ ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការចំណាយប្រាក់ដ៏មហាសាល ទៅលើទូរស័ព្ទដៃបែបនេះ?សូមមើលរូបភាពទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]