មនុស្សយន្ដដែលបានស្លៀកពាក់ សំលៀកបំពាក់ទាហ៊ាន ពាក់ស្រោមមុខការពារផ្សែង ហើយមានដំណើរដូចទៅនឹងមនុស្សពិតៗ បើមើលពីក្រៅ វាហាក់ដូចជាសមាជិកនៃក្រុមយោធារ បស់អាមេរិកម្នាក់អញ្ចឹង។

តែនៅពេលដែលដោះសំលៀកបំពាក់ ឯកសណ្ឋានទាំងនោះចេញ យើងនឹងឃើញថា នេះគ្រាន់តែជាមនុស្សយន្ដមួយតែប៉ុណ្ណោះ ដែលគេបានឲ្យឈ្មោះវាថា Petman ដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Boston Dynamics ដើម្បីយកវាមកសាកល្បង សភាវុធផ្សេងៗរបស់យោធាអាមេរិក។ វាត្រូវបានបញ្ជាដោយតាមកុំព្យូទ័រ ដែលគេបានបញ្ចូលនូវទិន្នន័យជាច្រើន ឲ្យវាមានសភាពដូចជាមនុស្ស។ វាអាចដើរ លត់ជង្គង់ ក្រាប វារ និងសកម្មភាពរបស់មនុស្សជាច្រើនទៀត ដែរវាអាចធ្វើបាន។

ក្រុមហ៊ុន Boston Dynamics មួយនេះក៏បានបង្កើតឆ្កែយន្ដ (BigDog) ម្ដងរួចមកហើយ កាលពី៣ឆ្នាំមុន ដែលវាអាចជាយាន្ដ ជំនិះសំរាប់មនុស្ស។ តែចំពោះ Petman នេះវិញគឺគេមានគំរោងធ្វើវាតាំងពីឆ្នាំ ២០០៨មកម្ល៉េះ ក៏ប៉ុន្តែបច្ចេកវិទ្យកាលពីឆ្នាំនោះ នៅមិនទាន់អាចបង្កើតវាបាន រហូតមកដល់ឆ្នាំ ២០១៣នេះគេអាចបង្កើតវាបាន ជោគជ័យ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ មនុស្សយន្ដមួយនេះ? សូមទស្សនាវីដេអូខាងក្រោមជាមួយគ្នា៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]