វីឌីអូកំសាន្តប្លែកៗ៖ លទ្ធផលដែលបុរសប្រើសាប៊ូកក់សក់របស់មនុស្សស្រី
ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៧:៥៤ផលិតផលសាប៊ូកក់សក់ នៅលើទីផ្សារបច្ចុប្បន្ន មានចំនួនច្រើន ដែលនាំអោយមាន ការលំបាកផងដែរ ដល់ផលិតផលនានា ក្នុងការប្រកួតប្រជែងគ្នា ហេតុនេះត្រូវមាន ការឆ្នៃប្រឌិត បូករួមជាមួយនឹង វិធីសាស្រ្តយ៉ាងណា ធ្វើអោយមានភាពលិចធ្លោ និង គួរជាទីចាប់អារម្មណ៍ ពីសំណាក់អ្នកប្រើប្រាស់ ហើយឃើញថា ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ជាជំរើសទីមួយតែម្តង។
មិនខុសគ្នាពីផលិតផល ដ៏ទៃទៀតដែរ ដែលមានស៉្បតផ្សាយពាណិជ្ជកម្មប្លែកៗ និង គួរអោយចាប់អារម្មណ៍រៀងៗខ្លួន ប៉ុន្តែ សំរាប់ស្ប៉តមួយនេះវិញ មានភាពចម្លែក និង គួរអោយអស់សំណើច តែម្តង។ ទោះជាយ៉ាងណា វីឌីអូផ្សព្វផ្សាយពាណិជ្ជកម្មមួយនេះ ចង់និយាយពី ការជ្រើសរើសសាប៊ូកក់សក់ណា ដែលត្រឹមត្រូវ និង សាកសមសំរាប់បុរស ដោយបានបង្ហាញពីលទ្ធផលបែបកំប្លែងលេងសើច នៃការប្រើប្រាស់សាប៊ូរបស់នារី ដែលបណ្តាលអោយដុះសក់វែង ដូចមិនមែនជាមនុស្សប្រុសទៅវិញ។
សូមទស្សនាកំសាន្តវីឌីអូខាងក្រោមទាំងអស់គ្នា៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ដោយ សី
ខ្មែរឡូត

Login
មតិ (Comments)