វីឌីអូ៖ ក្មេងស្រីតូចម្នាក់ ត្រូវឪពុកវាយធ្វើបាប យ៉ាងខ្លាំង តែគ្មាននរណាជួយ
ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៧:១៣វីឌីអូឃ្លីបមួយ ត្រូវបានបង្ហោះចូលទៅលើ ប្រព័ន្ធអ៊ិនធើណេត បង្ហាញពីក្មេងស្រីតូចម្នាក់ ត្រូវបានឪពុករបស់ខ្លួន វាយធ្វើបាប ព្រោះតែនាងធ្វើអោយប្រឡាក់ឡាន ដែលបង្ក អោយមានការខឹងសម្បា និង ធ្វើការរិះគន់ យ៉ាងខ្លាំង ទៅលើបុរសជាឪពុករូបនេះ។
ហេតុការណ៍នេះបានកើតឡើងនៅឯប្រទេសចិន ថតបានដោយអ្នកដំណើរជិះក្នុងឡានម្នាក់ ដែលបង្ហាញឲ្យឃើញថា រឿងហេតុចាប់ផ្តើម នៅពេលដែលក្មេងស្រីរូបនេះ បានធ្វើអោយ ប្រឡាក់នៅខាងក្នុងឡាន ទើបនាំអោយឪពុករបស់នាង មានការមិនសប្បាយចិត្តបែបនេះ។ តាមរយៈវីឌីអូឃ្លីបនេះ ឃើញថា បុរសរូបនោះ បានវាយកូនស្រីរបស់ខ្លួន ជាច្រើនលើក និង ថែមទាំងបានរុញនាងផ្តួល ទៅលើដី ដោយដៃ ចាប់ក្បាលរបស់នាងជាប់ទៀតផង។
តាមការបញ្ចេញមតិ របស់អ្នកប្រើប្រាស់អ៊ិនធើណេតម្នាក់ បានសរសេរថា រាល់ពេលដែល ឪពុករបស់នាងវាយ និង រុញចេញនោះ នាងនៅតែរត់មករកឪពុករបស់នាងវិញ ហើយអ្វីដែល គួរអោយរំជួលចិត្តនោះ គឺនាងរត់មកកាន់ដៃរបស់ឪពុករបស់នាងតែម្តង ព្រោះថាឪពុក ជាអ្នកដែលនាងទុកចិត្ត និង ពឹងផ្អែក បំផុតនៅក្នុងលោកនេះ តែបែរជាត្រូវឪពុករបស់ខ្លួន ធ្វើបែបនេះដាក់ទៅវិញ តើនាងមានអារម្មណ៍បែបណាទៅ?
យ៉ាងណាមិញ ក៏មានមតិមួយចំនួន បានរិះគន់ ទៅដល់អ្នកដែលបានឃើញ និង នៅក្នុងហេតុការណ៍នោះផ្ទាល់ផងដែរ ដែលមិនបានធ្វើអ្វីទាល់តែសោះ តែបែរជានៅឈរមើល ដូចជាមិនមានរឿងអ្វីកើតឡើងទៅវិញ។
សូមទស្សនាវីឌីអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ដោយ សី
ខ្មែរឡូត

Login
មតិ (Comments)