ក្មេងស្រី អាយុ ៧ ឆ្នាំ ត្រូវគេសម្លាប់ ញាត់ការុង នៅក្រោយផ្ទះ

ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៦:៣១

បន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់ឈ្មោះ បុណ្យ ស្រីមុំ ហៅ ចាន់ថន អាយុ ៧ឆ្នាំ ឪពុកម្ដាយទៅស៊ីឈ្នួល នៅប្រទេសថៃបាត់ សព្វថ្ងៃរស់នៅភូមិ ទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រស់នៅជាមួយជីដូន បានបាត់ពីផ្ទះមួយយប់ ហើយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ នេះ ត្រូវបានគេប្រទះឃើញសព នៅក្រោយផ្ទះ ដោយគេញាត់ការុង ក្រោយផ្ទះ១០០ម៉ែត្រ។

ជីដូនក្មេងស្រីរងគ្រោះឈ្មោះ ចាន់ តែន បាននិយាយថា មុនពេលកើតហេតុ នាងតូចឈ្មោះ បុណ្យ ស្រីមុំ បានបាត់ ហើយនៅពេលដល់ម៉ោង ១១ថ្ងៃត្រង់ ជាពេលហូបបាយ មិនឃើញត្រឡប់មក ពួកគាត់ក៏បានដើររកដែរ តែមិនឃើញចៅស្រីរងគ្រោះសោះពេញមួយថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ លុះចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោងជិត១២ ថ្ងៃត្រង់ មានក្មេងៗប្រុសក្នុងភូមិ នាំគ្នាទៅបេះផ្លែស្វាយ ក៏ប្រទះឃើញសព ក្មេងស្រី ក្នុងការុងមួយ ដែលគេប្លុងចោល។

ក្រុមគ្រួសារសព បានសង្ស័យថា ចៅស្រីរបស់គាត់គ្មានទំនាស់ជាមួយអ្នកភូមិ ហើយនាងក៏គ្មានគ្រឿងអលង្ការ មានតម្លៃពាក់ដែរ រឿងនេះអាច មានគេរំលោភហើយ សម្លាប់ញាត់ការុងបំបិទមាត់។

នៅកន្លែងកើតហេតុ គេបានឃើញវត្ដមានលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ដបន្ទាយមានជ័យ កងកម្លាំងរាជអាវុធ កម្លាំង នគរបាល ក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋាន ជាច្រើនាក់ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត មិនអាចសុំបំភ្លឺបានទេ ដោយលោកនិយាយយ៉ាងខ្លីថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ ទេព បូព្រឹក្ស សូមចុចទីនេះ
187 អ្នកបានគាំទ្រ

មតិ (Comments)