ស្រ្តីកូរ៉េម្នាក់ ចង់យកកូនក្អុកទៅជាមួយ សុខចិត្តផឹកទឹកមាន សុទ្ធតែកូនក្អុកចូលមាត់

ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៦:២៥

មន្ត្រីប្រចាំការនៅអាកាសយានដ្ឋានរបស់ចិន បានរកឃើញនូវករណី មិនធ្លាប់ជួបប្រទះមួយ ដោយសារតែស្រ្តីជនជាតិកូរ៉េខាងត្បូងម្នាក់ បានព្យាយាម លួចលាក់ចង់នាំយក កូនក្អុកចេញ  ដោយដាក់ចូលទៅក្នុងមាត់របស់ខ្លួន។

ស្រ្តីរូបនេះ ត្រូវបានហៅអោយឈប់ នៅឯអាកាសយានដ្ឋានអន្តរជាតិ Guangzhou កាលពីចុងសប្តាហ៍ កន្លងទៅ នៅពេលដែល សន្តិសុខនៅទីនោះ បានរកឃើញនូវដបទឹកមួយ នៅក្នុងកាបូបរបស់នាង ដោយក្នុងនោះមានសុទ្ធតែកូនក្អុកតែម្តង។ ទោះជាយ៉ាងណា ច្បាប់នៅទីនោះមិនអាចនាំយកចេញទៅបាននោះទេ ហេតុនេះហើយសន្តិសុខ ក៏បានប្រាប់ដល់នាង អោយជ្រើសយកជំរើសមួយ ក្នុងចំណោមពីរ គឺទីមួយ បោះចោល ឯទី២វិញ គឺផឹកចូលពោះ នោះនាងនឹងអាចទៅបាន។

ក្នុងពេលនោះ ដោយមិនចាំយូរ នាងក៏សំរេចចិត្តផឹកទឹកនោះពេញមួយមាត់តែម្តង ដែលមានសុទ្ធតែកូនក្អុកក្នុងនោះ។ យ៉ាងណាក៏ដោយ នៅពេលដែលសន្តិសុខ ពិនិត្យដឹងថា នាងមិនបានលេបទឹកទេនោះ ពួកគេក៏បានប្រាប់ដល់នាង អោយបើកមាត់ ហើយខ្ជាក់ចេញមកវិញទាំងអស់។ នៅពេលដែលសួរនាំ នាងបានបកស្រាយប្រាប់ឲ្យដឹងថា មិត្តភក្តិរបស់នាង បានជូនកូនក្អុកទាំងនេះ ហើយដោយមិនចង់បោះចោលនូវសន្តានចិត្ត ដែលមិត្តភក្តិខំអោយនោះ នាងក៏យកមកតាមតែម្តងទៅ។ នៅទីបំផុត កូនក្អុក ត្រូវបានរឹបអូសយកទាំងអស់ ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីដ៏ចម្លែកនេះ?


ដោយ សី

ខ្មែរឡូត


បើអ្នកគាំទ្រ សាសា សូមចុចទីនេះ
97 អ្នកបានគាំទ្រ

មតិ (Comments)