ក្មេងប្រុសអាយុ ១ឆ្នាំ ម្នាក់ ស្លាប់បាត់បង់ជីវិត ដោយសារធ្លាក់ពីលើផ្ទះជាន់ទី បួន

ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៥:៥៤

ក្មេងតូចម្នាក់ មិនអាចរួចផុតពីគ្រោះថ្នាក់មួយនេះ ដោយបានធ្លាក់ពីលើផ្ទះជាន់ទី បួន បណ្តាលអោយ ស្លាប់បាត់បង់ជីវិត យ៉ាងគួរអោយអាណោចអាធម៌ ដែលកាលពី ពីរខែមុន រូបគេ ក៏បិះនឹងធ្លាក់ចុះមកក្រោម ម្តងរួចមកហើយ តែត្រូវស្រ្តីបំរើក្នុងផ្ទះរបស់ក្មេងតូចនេះ ឃើញទាន់ពេលវេលា។

ប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសតូច ដែលបានធ្លាក់នេះ មានឈ្មោះ Eric Wong Yu Hao អាយុ មួយឆ្នាំ។ រូបគេបានទៅលេងនៅយ៉រខាងមុខ ហើយក៏ឆ្មុលចូលទៅលេងនៅក្រៅ របាដែក បណ្តាលអោយ ធ្លាក់ចុះមកក្រោម ពីជាន់ទីបួន ស្លាប់បាត់បង់ជីវិតតែម្តង។ ទោះជាយ៉ាងណា តាមការរៀបរាប់ របស់ស្រ្តីបំរើ ឈ្មោះ Rebecca Lubas Rallos រូបនេះ បានប្រាប់ដល់តុលាការថា រូបនាងបានទុកក្មេងប្រុសរងគ្រោះ អោយនៅលេងក្នុងបន្ទប់ តែម្នាក់ឯង ព្រោះតែជាប់រវល់យកដបទឹកដោះគោ ទៅលាង នៅផ្ទះបាយ។ ប៉ុន្មាននាទីក្រោយមក នាងមានការព្រួយបារម្ភជាខ្លាំង នៅពេលដែលមិនលឺសម្លេង ក្មេងប្រុងរងគ្រោះ ទាល់តែសោះ រួចនាងក៏បានស្រែកហៅឈ្មោះរបស់គេរកមើល តែនៅទីបំផុត នៅពេលដែលនាងទៅកាន់ យ៉រខាងក្រៅ គឺបានឃើញក្មេងប្រុសតូច រូបនេះ ធ្លាក់ទៅដល់ដី បាត់ទៅហើយ។ នាងបានបន្ថែមទៀតថា កាលពីរខែមុន នាងក៏ធ្លាប់បានយក គេចេញពីទីនោះម្តងរួច មកហើយ មុនពេលក្មេងប្រុសរងគ្រោះ ឆ្មុរចេញតាមប្រឡោះរបា ដែកនោះ។

សូមប្រិយមិត្តមេត្តាមានការប្រុងប្រយ័ត្នអោយបានខ្ពស់ នៅក្នុងករណីនេះ ដែលនាំអោយមាន គ្រោះថ្នាក់ណាមួយ ជាយថាហេតុ ចំពោះកុមារតូចៗ ដែលមិនទាន់ស្គាល់ថាអ្វី មានគ្រោះថ្នាក់នោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត


បើអ្នកគាំទ្រ ឈិត សុវណ្ណបញ្ញា សូមចុចទីនេះ
89 អ្នកបានគាំទ្រ

មតិ (Comments)