វីឌីអូ៖ បុរសម្នាក់ បង្ហាញសមត្ថភាពក្បាច់គុណកុងហ្វូ យ៉ាងអស្ចារ្យ ដោយគប់ចង្កឹះ
ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៥:១៨យើងធ្លាប់តែឃើញក្នុងរឿងភាគចិន បង្ហាញពីវិជ្ជាគុណ កុងហ្វូ ព្រមទាំងមានការប្រើប្រាស់អាវុធ ផ្សេងៗ ដូចជា ដាវ កាំបិត លំពែង ដំបងជាដើម តែក៏ឃើញនៅក្នុង រឿងមួយចំនួន ក៏និយាយពីអ្នកគុណនិយមជើងខ្លាំង ដែលអាចប្រើចង្កឹះមក ធ្វើជាអាវុធ សំរាប់ប្រយុទ្ធ ជាមួយសត្រូវបានផងដែរ។
យ៉ាងណាមិញ មិនមែនមានត្រឹមតែនៅក្នុងរឿងប៉ុណ្ណោះទេ ពេលនេះ មានយុវជនវ័យក្មេងម្នាក់ គាត់បានថតនូវវីឌីអូឃ្លីបមួយ បង្ហាញពីសមត្ថភាព របស់គាត់ ក្នុងការយកចង្កឹះ មកធ្វើជាអាវុធ សំរាប់គប់ បានយ៉ាងល្អជាទីបំផុត ដោយអាចទំលុះ វត្ថុធ្វើពីលោហៈធាតុបានទៀតផង។ ទោះជាយ៉ាងណា បន្ទាប់ពីបានបង្ហោះ នៅលើអ៊ិនធើណេតរួចមក ឃើញថា បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំង ដោយអ្នកប្រើប្រាស់អ៊ិនធើណេតជាច្រើន ដែលបានទស្សនាវីឌីអូឃ្លីប នេះរួច បានបញ្ចេញមតិ កោតសរសើរសមត្ថភាព របស់គាត់ ថែមទៀតផង។
សូមទស្សនាវីឌីអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ដោយ សី
ខ្មែរឡូត

Login
មតិ (Comments)