ក្មេងស្រីអាយុ១៤ឆ្នាំ ត្រូវបុរសល្មោភកាមចាប់រំលោភ និងគំរាមសម្លាប់
ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៤:២៤ខេត្តកណ្តាល ៖ ក្មេងស្រីកំព្រាអាយុ១៤ឆ្នាំម្នាក់ ត្រូវបានម្តាយចិញ្ចឹមនាំមកកាន់ ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត កាលពីថ្ងៃទី២០ មីនា ២០១៣ ដើម្បីដាក់ពាក្យប្តឹងចោទប្រកាន់បុរសម្នាក់អាយុ៤៤ឆ្នាំ ថាបានចាប់រំលោភក្មេងស្រីនោះ រហូតបានសម្រេច គ្រាដែលនៅផ្ទះតែម្នាក់ឯង និងបានគំរាមសម្លាប់បើសិនហ៊ានប្រាប់គេ ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា ហេតុការណ៍រំលោភនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ មីនា ២០១៣ នៅផ្ទះកុមាររងគ្រោះ ស្ថិតក្នុងឃុំកោះខែល ស្រុកស្អាង ។ ជនសង្ស័យដែលរងការចោទប្រកាន់នេះ ឈ្មោះកុល វណ្ណា ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិទេពអជូន ឃុំកោះខែល ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ជាក្មេងកំព្រាឪពុកម្តាយ រស់នៅជាមួយម្តាយ ចិញ្ចឹមត្រូវជាសាច់ញាតិ ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)