នេះគឺជាបន្លែផ្លែឈើថ្មីមួយ ដែលជាពូជផ្សំពីផ្លែត្រសក់ ជាមួយនឹងកូចឆ្មា វាមានទំហំប៉ូនគ្រាប់ទំពាំងបាយជូរ ចំនែកឯសម្បុលរបស់វាវិញ ដូចទៅនឹងផ្លែឪឡឺក ហើយរស់ជាតិដូចត្រសក់តែជូរ ដូចក្រូចឆ្មា។

រូបរាងដ៏ប្លែកចំលែករបស់ផ្លែឈើនេះ មិនដូចទៅនឹងផ្លែឈើបង្កាត់ផ្សេងៗនោះទេ គឺវាលូតលាស់ក្នុងបន្ទប់ពិសោធន៍ ហើយនេះគឺជាលើកទីមួយហើយ ដែលផ្លែឈើមួយនេះនាំចូលមកដល់ ចក្រភពអង់គ្លេស។ វាជាផ្លែឈើថ្មីសំរាប់ប្រទេសនានា តែបើនិយាយនៅក្នុងប្រទេសម៉ិចសិចកូវិញ គឺមានអាយុប្រហែលមួយសតវត្សមកហើយ។ អ្នកដែលចូលចិត្តញ៉ាំផ្លែនេះគេបាន និយាយថា ផ្លែនេះអាចយកទៅហាន់ ដាក់ញាំធ្វើជាសាឡាត់បាន ព្រោះរស់ជាតិរបស់ វាហាក់ដូចជាជ្រក់ត្រសក់អញ្ចឹង ម្យ៉ាងវិញទៀតអាចយកវាទៅញ៉ាំជាមួយសំាងវ៉ិច ឬ ក៏ញ៉ាំវាលេងធម្មតាក៏បាន។

ផ្លែឈើមួយនេះគេបានឲ្យឈ្មោះថា Cucamelon (Cucumber + Lime) យើងអាចដាំវានៅក្នុងប្រអប់កញ្ចក់ ពាង ឬ ប្រអប់ក្រដាស់។ វាចំណាយពេល ២ ទៅ ៣ខែ ក្នុងការរីកលូតលាស់ ហើយវាងាយស្រួលដាំជាងត្រសក់ធម្មតា។ ផ្លែ Cucamelon គឺជាប្រភេទដំណាំក្នុងផ្ទះ គ្រាប់ពូជរបស់វាមួយកញ្ចប់ដែលមាន២០គ្រាប់ តម្លៃ២.៨ដុល្លារ ចំណែកឯផ្លែវាវិញ មានតម្លៃ ១២ដុល្លារ ក្នុងមួយកញ្ចប់៣ផ្លែ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះផ្លែនេះ? សង្ឃឹមថាវានឹងមកដល់ប្រទេសកម្ពុជាយើងនៅពេលឆាប់ៗនេះ៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]