ក្រុមចោរកាច់ សោកម៉ូតូ គេទាន់ស្រែកចោរ ត្រូវប្រជាពលរដ្ឋ ព័ទ្ធចាប់បានម្នាក់ ប្រគល់នគរបាល និងម្នាក់រត់រួច
ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៣:២៤ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលជាចោរ លួចកាច់សោកម៉ូតូ ត្រូវប្រជាពលរដ្ឋ នាំដេញចាប់ បានរួចហើយប្រគល់ ជូនទៅនគរបាលរីឯម្នាក់ទៀតរួច បន្ទាប់ពីពួកគេ ទាំងពីរ បានធ្វើសកម្មភាពឆ្កឹះសោក ម៉ូតូគេហើយត្រូវម្ចាស់ របស់គេឃើញ ទាន់រួច ហើយស្រែកថា ចោរធ្វើឲ្យជនសង្ស័យទាំងពីរ ភ័យស្លន់ស្លោរច្រាន ម៉ូតូផ្តួលចោល រត់យក តែរួចប៉ុន្តែ ត្រូវបានប្រជាពលរដ្ឋ ជិតខាងដេញ តាមចាប់បានម្នាក់ ប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ចោមចៅ ហេតុការនេះកើតឡើង កាលពីវេលា ម៉ោង២០និង១៥ នាទី ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពី នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សន តាក់ ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរ ជា សិស្ស រស់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខ កណ្តាល 1A-8861 ចំណែកឯជនសង្ស័យ ត្រូវប្រជាពលរដ្ឋ ឃាត់ឲ្យនគរបាល នោះ មានឈ្មោះ ចាន់ ដា ភេទប្រុសអាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិរកា ឃុំរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងម្នាក់ទៀត ពុំត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ខណៈពេលកើតហេតុ គេបានជិះម៉ូតូគ្រឿង គេចខ្លួនបាត់។
ប្រភពបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានឌុបពូរបស់ គេមកភូមិជម្ពូវ័ន្ត ដែលជាផ្ទះរបស់ពូ ហើយពេលមក ដល់គេបានទុកម៉ូតូ នៅខាងក្រៅផ្ទះ ដោយចាក់សោកត្រឹមត្រូវ រំពេចក្រោយមកស្រាប់តែជនសង្ស័យបានជិះម៉ូតូឌុបគ្នាមកដល់ ពេលនោះឈ្មោះ ចាន់ ដា បានចុះពីលើម៉ូតូរួច ហើយចូលទៅធ្វើ សកម្មភាពឆ្កឹះសោកម៉ូតូរីឯបក្ខពួកគេម្នាក់ទៀត អង្គុយចាំលើម៉ូតូ ។ ប្រភពបានបន្តថា ខណៈជនសង្ស័យកំពុងតែឆ្កឹះសោក ម៉ូតូនោះ ជនរងគ្រោះក៏ បានឮសំឡេង ហាក់បី ដូចជាមានអ្នកណា ធ្វើអីម៉ូតូរបស់ខ្លួន ពេលចេញមកមើល ស្រាប់តែឃើញ ជនសង្ស័យកំពុង តែធ្វើសកម្មភាបប៉ងលួចម៉ូតូរបស់ខ្លួន ក៏ស្រែកចោរៗ ពេលនោះជនសង្ស័យ ក៏ភ័យស្លន់ស្លោ រួចហើយបានច្រាន ម៉ូតូជនរងគ្រោះ ផ្តួលចោលរួចគេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋដែលរស់នៅជិតខាង នោះជួយដេញតាម ចាប់បានប្រគល់ទៅឲ្យ នគរបាលប៉ុស្តិ៍ចោមចៅ ធ្វើការសាកសួរ ។ ចំណែកឯបក្ខពួករបស់គេម្នាក់ទៀត ដែលអង្គុយចាំលើ ម៉ូតូនោះគ្រាន់តែជនរងគ្រោះ ស្រែកចោរៗ បានជិះម៉ូតូគេចខ្លួនម្នាក់ឯង បាត់ស្រមោល តែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅជំនាញព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

ចោរកាច់សោកម៉ូតូ
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)