លួចម៉ូតូគេបាន សម្រេច តែសំណាង អាក្រក់ ត្រូវរថយន្ដធុនធំ បុកនិងកិនស្លាប់

ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៣:១៦

កំពត ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០ នាទីទាបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ នេះ ស្ថិតនៅ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្ដកំពត នៅពេលដែលគេប្រទះឃើញសពបុរសម្នាក់ ត្រូវបានរថយន្ដធុនធំមួយគ្រឿង បុកនិងកិន ស្លាប់ ប៉ុន្ដែសពបុរសរូបនេះ ត្រូវបានបុរស ម្នាក់ទៀត អះអាងថា ជាចោរលួចម៉ូតូរបស់ ខ្លួន ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរង គ្រោះ ដែលស្លាប់ខាងលើ និងជាចោរលួច ម៉ូតូមានឈ្មោះអ៊ុង សួង អាយុ៥៦ឆ្នាំ រស់នៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុក ទឹកឈូ ខេត្ដកំពត ត្រូវបានសាក្សីនិងប្រជា ពលរដ្ឋក្បែរកន្លែង កើតហេតុនិយាយថា ត្រូវរថយន្ដធុនធំមួយគ្រឿង បុកនិងកិនស្លាប់ រួចបើករត់ ខណៈជនរងគ្រោះ កំពុងជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងទិសដៅពីកើតទៅលិច ។

សមត្ថកិច្ចបានបន្ដថា ក្រោយជួបគ្រោះថ្នាក់ចរាចរខាងលើនេះ ស្រាប់តែមានបុរសម្នាក់ឈ្មោះវ៉ាន់នី រស់នៅ ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ចេញមុខ មកអះអាងថា ម៉ូតូដែលជននេះជិះ គឺជាម៉ូតូ របស់ខ្លួន ដូច្នេះទើបដឹងថា ជនរងគ្រោះខាង លើ គឺជាចោរលួចម៉ូតូសោះ ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ ពេជ្រ សោភា សូមចុចទីនេះ
158 អ្នកបានគាំទ្រ

មតិ (Comments)