ឃាត់ជាងជួសជុល ម៉ាស៊ីនត្រជាក់ម្នាក់ ឲ្យសមត្ថកិច្ច សង្ស័យលួចម៉ូតូ កាលពីយប់

ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១៣:១៣

ភ្នំពេញៈ ជនសង្សយ័ម្នាក់ ត្រូវបានម្ចាស់ម៉ូតូ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីម៉ូតូ បាន បាត់ កាលពីវេលាម៉ោង ០៤ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ហើយជន សង្ស័យ រូបនេះ ត្រូវបានសាក្សីជាច្រើននាក់ ឃើញពេលដែលចូលទៅលួច រួចជិះចេញ ដោយសុវត្ថិ ភាព។

តាមការបញ្ជាក់ របស់ឈ្មោះ បេ ស ភេទប្រុស អាយុ ៤០ ឆ្នាំ  បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា ម៉ូតូដែលបាត់នោះ ម៉ាកស្មាស់ស៊េរី ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ ១ អា ៣១២៩ ហើយមុនពេលបាត់ខ្លួន បានទុកម៉ូតូ នៅមុខផ្ទះសំណាក់លេខ ៤០ ផ្លូវ ១២៨ សង្កាត់ មិត្ដភាព  ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។ ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូរូបនេះ បញ្ជាក់ ទៀតថា រហូត ដល់ម៉ោង ០៤ និង៣០នាទីទៀបភ្លឺ ស្រាប់តែអ្នកធ្វើការ នៅផ្ទះសំណាក់ជាច្រើននាក់ បាន ឃើញជនសង្ស័យ ដើរចូល ទៅយកម៉ូតូនោះចេញមក ហើយពួកគេស្រែកដែរ ប៉ុន្ដែ ជន សង្ស័យ ជិះម៉ូតូចេញធ្វើព្រងើយ ។ លុះដល់លម៉ោង ០៩ និ៣០នាទីព្រឹកថ្ងៃ ដដែលនេះ គេ ឃើញជន សង្ស័យ ដើរមកផ្ទះលេខ ៤០ នេះម្ដងទៀត ទើបធ្វើការឃាត់ខ្លួនឲ្យសមត្ថកិច្ច។

នៅពេលដែលត្រូវនាំទៅ សាកសួរនៅប៉ុស្ដិនគរបាលរដ្ឋបាល សង្កាត់មិត្ដភាព ជនសង្ស័យ ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ១៩ ឆ្នាំ បានបដិសេធថា ខ្លួនមិន បានដឹងរឿងឫបាន លួច ម៉ូតូអ្នកដទៃ ការដែលខ្លួនទៅផ្ទះ សំណាក់ គឺដើម្បីរកបន្ទប់ជួលដេកប៉ុណ្ណាះ ។ ទោះជាយ៉ាងណាក៏ដោយ ជនសង្សយ័ សុខ ពៅ ដែលមុខរបរ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ នៅម្ដុំ ផ្សារដេប៉ូ រូបនេះ នគរបាលប៉ុស្ដិមិត្ដភាព កំពុងស៊ើបអង្កេតបន្ថែម មិនទាន់ អនុញ្ញាតឲ្យរួចខ្លួន នៅឡើយ ក្នុងករណីចោទ ប្រកាន់នេះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើអ្នកគាំទ្រ ខេម សូមចុចទីនេះ
548 អ្នកបានគាំទ្រ

មតិ (Comments)