គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២០ ខែមីនា មានមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ ស្រាល ១៦នាក់
ព្រហស្បតិ៍ ២១ មីនា, ២០១៣ ម៉ោង ១០:០៩ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើង នៅទូទាំងប្រទេស ចំនួន ០៩លើក (យប់ ០៣លើក), បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រីម្នាក់), របួសធ្ងន់ ០៨នាក់ (ស្រី ០២នាក់) និងរបួសស្រាស ០៨នាក់ (ស្រីម្នាក់) នេះបើតាមការឲ្យដឹង ពីនាយកដ្ឋាន សណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ។
ប្រភពខាងលើបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង ០៩លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១៥គ្រឿង ក្នុង នោះម៉ូតូ ០៧គ្រឿង, រថយន្តធុនតូច ០៥គ្រឿង, យាន្តផ្សេងៗ ៣លើក ។ មូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះ ថ្នាក់ មកពី បើកបរលើសល្បឿន ០៤លើក ,មិនប្រកាន់ស្តាំ ១លើក, មិនគោរពសិទ្ធិ០១លើក, ប្រជែងគ្រោះថ្នាក់ ០១លើក និង កត្តាផ្សេងៗ ០១លើក ក្នុងនោះគ្រោះថ្នាក់ ជិះម៉ូតូមិនពាក់មួក សុវត្ថិភាព ០៦នាក់ (យប់ ០៣នាក់) ។
ចំពោះរថយន្តដែល ទទួលរងការផាកពិន័យ នៅអង្គភាព នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ៥៨ គ្រឿង រថយន្តទេសចរណ៍ ១០គ្រឿង, រថយន្តដឹកអ្នកដំណើរ ធុនតូច ២៤គ្រឿង, រថយន្តដឹកអ្នកដំណើរ ធុនធំ ១៧គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ០៧គ្រឿង ។
រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ ពិន័យរួចរាល់ នៅអធិការដ្ឋាន នគរបាល ស្រុក/ខណ្ឌ ០៤គ្រឿង, នៅ ស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៤៨គ្រឿង និងនៅនាយកដ្ឋាន សណ្តាប់ធ្នាប់ ០៦ គ្រឿង ៕

ដោយ ៖ ដើមអម្ពិល

Login
មតិ (Comments)