កាលពីពេលថ្មីៗនេះ ក្រុមហ៊ុននៅក្នុងទីក្រុ Tsukuba របស់ប្រទេសជប៉ុន បានបង្កើតខោអាវមនុស្សយន្តមួយប្រភេទ ដែលវាអាចជួយសម្រួល ដល់មនុស្សចាស់ ឬជនពិការ ក្នុងការដើរ ឬលើកវត្ថុធ្ងន់បានយ៉ាងងាយស្រួល។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ខោអាវមនុស្សយន្តមួយនេះ គឺបានប្រើប្រាស់បច្ចេកវិទ្យា “HAL” ដែរវាដំណើរការដោយប្រើប្រាស់ថ្ម ហើយវាបានជំរុញឲ្យសាច់ដុំ មានចលនារហ័សរហួន ក្នុងការធ្វើការងារអ្វីមួយ និងថែមទាំងជួយការពារខ្លួនរបស់យើង នៅពេលដែលធ្វើចលនាផងដែរ។

ដូចគ្នានេះដែរ ក្រុមហ៊ុនមួយនេះ បានផ្តល់ខោអាវមនុស្សយន្តនេះចំនួន ៣៣០ ទៅឲ្យមន្ទីរពេទ្យចំនួន ១៥០ នៅក្នុងប្រទេសជប៉ុន។

សូមបញ្ជាក់ផងដែរថា ខោអាវមនុស្សយន្តនេះ ក្នុងមួយសម្រាប់មានតម្លៃ ១៧៨,០០០យ៉េន ស្មើនឹង ២,៣១៥ដុល្លារឯណោះ។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះបច្ចេកវិទ្យាមួយនេះ?







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]