វីដេអូ៖ ស្លៀកប៊ីគីនី លើកទឹកចិត្ដដល់ការបំបៅកូនដោយដោះម្ដាយ

សៅរ៍ ១៦ មីនា, ២០១៣ ម៉ោង ១០:៣២

កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅនេះ មាននារីស្លៀកប៊ីគីនី ៣នាក់ បានកាន់ស្លាកបង្ហាញនៅឯ Luohu នៃ Shenzhen ខេត្ដ Guangdong ប្រទេសចិន ដើម្បីជាការលើកទឹកចិត្ដដល់ នារីដែលរស់នៅលើទឹកដីនេះថា ឲ្យបំបៅដោះកូនដោយខ្លួនឯង ជាជាងការទិញម្សៅទឹកដោះគោពី ហុងកុង។

យោងទៅតាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា មានស្ដ្រីហុងកុង ដែលមានកូនជាច្រើននាក់ បានធ្វើការរិះគន់ និងចំអកទៅកាន់អ្នករស់នៅ ក្នុងប្រទេសចិន ដែលបានប្រើប្រាស់ ម្សៅទឹកដោះគោក្នុងតំបន់ របស់ខ្លួន។ មួយវិញទៀត ដោយសារតែម្សៅទឹកដោះគោ ដែលជាផលិតផលមានចំនួនកំណត់ នៅក្នុងហុងកុង  ក៏បានធ្វើឲ្យរាជរដ្ឋាភិបាល នៅក្នុងទីក្រុងនេះបង្កើតច្បាប់ថ្មី ដោយអនុញ្ញាតឲ្យ អ្នកនៅក្នុងប្រទេសចិនដែល ជាអ្នករស់នៅក្បែររបងគ្នានេះ អាចធ្វើការយកចេញម្សៅទឹកដោះគោ ចេញទៅប្រទេសខ្លួន ត្រឹមតែ២កំប៉ុងតែប៉ុណ្ណោះ។ យ៉ាងណាមិញ កាលពីដើមខែមីនានេះ មានមនុស្ស ២៥នាក់ ត្រូវបានខាងគយហុងកុង ធ្វើការចាប់ខ្លួន បន្ទាប់ពីរត់ពន្ធយកម្សៅទឹកដោះគោ លើសចំនួនដែលអនុញ្ញាត។

សម្រាប់ទង្វើររបស់នារីទាំង៣នាក់នេះ បានឆ្លុះបញ្ចាំងថា តាំងពីម្សៅទឹកដោះគោមាន ចំនួនកំណត់មក នារីនៅក្នុងប្រទេសចិនទាំងមូលគួរ ចាប់ផ្ដើមបំបៅកូនដោយទឹកដោះ ខ្លួនឯងផ្ទាល់ទៅកាន់កូនរបស់ខ្លួន ដោយសារតែ ទឹកដោះម្ដាយមានអត្ថប្រយោជន៍ ដល់កូន និងម្ដាយដូចគ្នា។

តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖





កែសម្រួលដោយ ម៉ា

ខ្មែរឡូត


បើអ្នកគាំទ្រ ខេម សូមចុចទីនេះ
550 អ្នកបានគាំទ្រ

មតិ (Comments)