បាត់កូនប្រុស អាយុ១២ឆ្នាំ នៅពេលកម្លាំង ចម្រុះចុះចាប់ឪពុកម្តាយ ដោយចោទប្រកាន់ ពីបទ កាប់បំផ្លាញ ព្រៃឈើ
សៅរ៍ ១៦ មីនា, ២០១៣ ម៉ោង ១០:០៤មណ្ឌលគិរី៖ ក្រុមគ្រួសមួយ មានសមាជិក៣នាក់ ត្រូវបាន កម្លាំង សមត្ថកិច្ចចម្រុះមួយក្រុម នៅស្រុក កែវសីមា រួមកម្លាំង ស្នាក់ការ អភិរក្ស ជីវៈចំរុៈសីមា រួមទាំងមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើផងដែរ កាលពីព្រឹក ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង០៩ និង៤០នាទី កម្លាំងខាងលើ បានធ្វើការឃាត់ខ្លួនប្ដី អ្នកស្រីយកមកដាក់ព័ន្ធនាគារ ចោទប្រកាន់ ពីបទពាក់ព័ន្ធ កាប់បំផ្លាញ ព្រៃឈើ នៅចំណុច ប៉ោដើមស្វាយ ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ព្រមទាំងគំរាមកំហែង បណ្តាលឲ្យកូនប្រុស របស់គាត់រត់ចូលព្រៃ ត្រង់ចំណុច ខាងលើចំនួន២យប់បីថ្ងៃ រកមិនទាន់នៅឡើយ ហើយមិនដឹងថា ស្លាប់ឬរស់ ។
អ្នកស្រី សង សេង អាយុ ៤៧ឆ្នាំ មានស្រុកកំណើត នៅភូមិ សង្កែ ឃុំ ពាម ស្រុកស្ទឹងត្រង់ ខេត្តក្រចេះ ហើយគាត់បានចូលមករស់នៅបច្ចុប្បន្ន ក្នុង២៨ ឃុំស្នូល ខេត្តក្រចេះ ដែលមានព្រំប្រទាល់ជាប់ ស្រុកកែវសីមា ។ ក្រុមគ្រួសារគាត់បានមករុករានដីចំការ ដែលមានចំនួន ៣០ម៉ែត្រ ៤ជ្រុង ក្នុងចំណុច ប៉ោដើមស្វាយ ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣នេះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនប្ដី អ្នកស្រីយកមកដាក់ព័ន្ធនាគារ ចោទប្រកាន់ ពីបទ ពាក់ព័ន្ធកាប់បំផ្លាញ ព្រៃឈើ អ្នកស្រីបានបន្តថា ចំពោះមុខច្បាប់ អ្នកស្រី នឹង ប្ដី បានព្រមទទួល បើច្បាច់កាត់ទោសយ៉ាងណាៗនោះ ដោយឡែកការបាត់ខ្លួនកូនប្រុសតូចរបស់គាត់ ដែលគ្នាភ័យខ្លាចរត់ចូលព្រៃវង្វេង មិនទាន់រកឃើញនៅឡើយ គាត់បានសូមណូមពរដល់អាជ្ញាធរ ពាក់ព័ន្ធ មេត្តាជួយតាមរកកូនគាត់ផង។
អ្នកស្រីបានបន្តថា កូនប្រុសគាត់ ដែលបាត់ខ្លួននេះមានឈ្មោះ យឿង សីនឿន អាយុ១២ឆ្នាំ ពេលជួបហេតុការគំរាមកំហែង ឃាត់ខ្លួនឪពុក ម្ដាយ បែបនេះគ្នាក៏ភ័យខ្លាច បានរត់ចូលព្រៃ មិនដឹងថា វង្វេងទៅដល់ទីណាទេ ហើយមិនដឹងថាស្លាប់ឬរស់យ៉ាងណា? អ្នកស្រីបានឲ្យដឹងទៀតថា សមត្ថកិច្ចបាន ដកកាំភ្លើងខ្លី ពីចង្កេះមកភ្ជង់គាត់ នឹងប្តី បង្កការភ័យខ្លាចដល់កូនប្រុស តូចរបស់គាត់ បណ្តាលឲ្យគេរត់ចូលក្នងព្រៃ នឹងវង្វេងបាត់ខ្លួននេះ រួបគាត់នឹងដាក់ពាក្យបណ្ដឹង អាជ្ញាធរ មេត្តាជួយដោះស្រាយនូវបញ្ហានេះផង ។
បច្ចុប្បន្នប្តីអ្នកស្រីខាងលើ ឈ្មោះ សុខ យឿង ភេទប្រុស អាយុ ៥២ ឆ្នាំត្រូវបាន ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ ខេត្តមណ្ឌលគិរី ៕

ម្តាយក្មេងប្រុងដែលបាត់ខ្លួន
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)