លោកយាយចំណាស់ម្នាក់ត្រូវជនដៃដល់វាយសម្លាប់ អត់ដឹងមូលហេតុនៅក្រុងកំពត
សៅរ៍ ១៦ មីនា, ២០១៣ ម៉ោង ០៩:២៩ខេត្តកំពត៖ លោកយាយចំណាស់ម្នាក់ត្រូវគេសម្លាប់ នៅក្នុងចំការទុរេន ខ្នុរ ស្វាយ របស់ថៅកែស្រែអំបិលម្នាក់ក្នុងក្រុងកំពត ធ្វើឲ្យផ្អើលកាលពីវេលា ម៉ោង៥ល្ងាចថ្ងៃទី១៥ មីនា ២០១៣ ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយមិនទាន់ដឹងពីមូលហេតុនោះទេ ។
លោកយាយរងគ្រោះមានអាយុ ៧៤ឆ្នាំ ជាអ្នកចាំចំការឲ្យថៅកែខាងលើ មានទីលំនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ នៅលើខ្លួនសពគេឃើញមានស្នាមរឹត.ក និងរបួសក្បាល តែសមត្ថកិច្ចមិនទាន់ សន្និដ្ឋានថាជាករណីអ្វីនោះនៅឡើយទេ ប៉ុន្តែបើតាមប្រភពនៅកន្លែងកើតហេតុខ្សឹប ប្រាប់ឲ្យដឹងថាជាករណីរំលោភហើយសម្លាប់ ព្រោះសពត្រូវបានគេសម្រាតខោ ។ ទោះបីបែបណាគេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៃការស្លាប់នៅឡើយ ដោយរង់ចាំមន្រ្តីជំនាញចុះមកពិនិត្យ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)