សំបុត្រដ៏រំភើបរបស់ ឪពុកផ្ញើទៅកូនប្រុសប៉េដេ(PD) ល្បីផ្អើលពេញ អ៊ីនធើណេត

សៅរ៍ ១៦ មីនា, ២០១៣ ម៉ោង ០៩:២៥

មានឈ្មោះជា ឪពុកម្ដាយ ទោះកូនប្រុស កូនស្រី ធ្វើអាក្រក់ ឬមានកំហុស ខុសធ្ងន់ប៉ុណ្ណា ក៏លោកទាំងពីរ នៅតែប្រណី ស្រលាញ់ មិនអាចកាត់ផ្ដាច់ ចំណង ឪពុកម្ដាយនិង កូននេះបានឡើយ។ ជាក់ស្ដែង រឿងពិតមួយបានកើតឡើង ទៅលើគ្រួសារមួយ ដែលមាន កូនប្រុស ឈ្មោះថា Nate ជាភេទទីបី (ខ្ទើយ)។ ពេលនោះ ឪពុករបស់គេ បានសរសេរសំបុត្រមួយច្បាប់ ហើយខ្លឹមសារ នៅក្នុងសំបុត្រនេះ បានធ្វើអោយ ល្បីពាសពេញ ប្រពន្ធ័ផ្សព្វផ្សាយ និង ធ្វើអោយ អ្នកលេងអ៊ីនធើណេតទាំង អស់រំភើបជាមួយនឹង ទឹកចិត្តជាឪពុកម្ដាយ។ សំបុត្រនោះមានខ្លឹមសារ ដូចតទៅ៖

យប់មិញនេះ ប៉ាបានលឺកូននិយាយ ទូរសព្ទ័ជាមួយ Mike ដោយចៃដន្យ ពីគំរោង ដែលពួកកូនចង់មកជួបនឹងប៉ាម៉ាក់។ ប៉ាគ្រាន់តែ ចង់អោយកូននៅពេលចេញពីរៀន ទិញ ទឹកក្រូច និង នំប៉័ង មកទុកញ៉ាំនៅផ្ទះ ព្រោះ ប៉ាម៉ាក់ក៏ត្រូវចេញទៅក្រៅដែរ។ ប៉ាបានដឹងថា កូនជាភេទទីបី តាំងតែពីកូនអាយុ ៦ឆ្នាំ ក៏ប៉ុន្តែ ប៉ាម៉ាក់តែងតែ ស្រលាញ់កូន តាំងតែ ពីចាប់កំនើតមកម៉្លេះ។

ប៉ាម៉ាក់យល់ថា ពួកកូនសមគ្នាណាស់ កូនសំលាញ់។

នេះជាខ្លឹមសារនៅក្នុងសំបុត្ររបស់លោកទាំងពីរផ្ញើទុក អោយកូនរបស់ពួកគេ។

តើប្រិយមិត្តយល់ថា ទឹកចិត្តឪពុកម្ដាយគឺធំធេងណាស់ពិតមែនទេ អ្នកទាំងអស់គ្នា?



ដោយ ជាតា

ខ្មែរឡូត


បើអ្នកគាំទ្រ គូម៉ា សូមចុចទីនេះ
217 អ្នកបានគាំទ្រ

មតិ (Comments)