ល្បិចថ្មីក្នុងការបង្កើនមិត្ដភិក្ដនៅក្នុង Twitter គឺបង្ហោះរូបភាពអាម៉ាស់របស់ខ្លួនឬអ្នកដទៃ
សៅរ៍ ១៦ មីនា, ២០១៣ ម៉ោង ០៩:១៧បុរសម្នាក់ដែលគេស្គាល់ឈ្មោះថា ជេម (James P) ដែលជាអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Twitter និងជាអ្នករស់នៅក្នុងរដ្ឋ Brisbane នៃប្រទេសអូស្ដ្រាលី បានធ្វើការផ្សព្វផ្សាយរូបភាព បុរសម្នាក់កំពុងតែមើលរឿងអាសអាភាសនៅក្នុង បន្ទប់ធ្វើការ និងធ្វើការលុបចេញវិញ ដោយមិនដឹងពីមូលហេតុ។
យោងទៅតាមសារព័ត៌មានរបស់ហាសិនប៉ុស្ដន៍ បានឲ្យដឹងថារូបភាពនេះ ត្រូវថតបានពីអគារមួយ ដែលស្ថិតនៅជាប់នឹងអគារធ្វើការនោះ ដែលរូបភាពនេះត្រូវបាន ចែកចាយបន្ដជាង ២,៦០០នាក់ មុននឹងបុរស ជាម្ចាស់ដើមនៃអ្នក ផ្សព្វផ្សាយរូបនេះសម្រេចចិត្ដលុបចោលវិញ ខណៈពេលដែលអ្នកនៅក្នុងអ៊ិនធើណេត បានឃើញ និងធ្វើការចែកចាយរួចមកហើយ។
នៅក្នុងនោះ សារព័ត៌មានរបស់អូស្ដ្រាលី បានធ្វើការចាប់បាន ការសន្ទនារវាងជេម និងអ្នកលេងម្នាក់នៅក្នុងនេះ ដែលនាំគ្នានិយាយរិះគន់ ពីរូបភាពនេះ។ ម្យ៉ាងវិញទៀត ប្រភពព័ត៌មាននេះបានបញ្ជាក់ថា នេះជាករណីដែលអ្នកប្រើប្រាស់ Twitter ចង់បង្កើនអ្នកចូលរួម ក៏ដូចជាអ្នកចែកចាយរូបភាពរបស់ខ្លួន ដែលករណីនេះ ក៏ធ្លាប់បានកើតឡើង ដែលបុរសម្នាក់ បានផ្សព្វផ្សាយរូបភាពគូទរបស់ខ្លួនជាប់ប្រដាប់ភេទ សប្បនិមិត្ដ ដែលភ្លាមៗនោះ បុរសនោះអាចទទួលសមាជិក អ្នកតាមមើល Twitter របស់ខ្លួនជាង ៤,០០០នាក់ ក្នុងរយៈពេល ២៤ម៉ោង។ អ្វីដែលពិសេសនោះ ក៏មានសារព័ត៌មានបរទេសមួយចំនួន ដែលល្បីៗដូចជា ហាសិនប៉ុស្ដន៍ , ញូយ៉កឌេលី ជួយធ្វើការផ្សាយព័ត៌មានដោយមិនអស់ប្រាក់។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការធ្វើរបៀបនេះ ដើម្បីបង្កើនចំនួនមិត្ដភិក្ដ ឬអ្នកតាមមើលរបស់ខ្លួន?

កែសម្រួលដោយ ម៉ា
ខ្មែរឡូត

Login
មតិ (Comments)