ភ្ញាក់ផ្អើល៖ ស្ដ្រីចំណាស់សុំលែងប្ដីដោយសារតែ ប្រដាប់ភេទមានប្រវែងតែ ៥សង់ទីម៉ែត្រ!

សៅរ៍ ១៦ មីនា, ២០១៣ ម៉ោង ០៨:៣៩

កាលពីពេលថ្មីៗនេះ ស្ដ្រីតៃវ៉ាន់ម្នាក់ដែលមានអាយុ ៥២ឆ្នាំបានស្នើរសុំលែងលះ ដើម្បីបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ដែលមាន រយៈពេល៥ឆ្នាំ ជាមួយនឹងទាហានស៊ីវិលម្នាក់ ដែលនាងទទូចថា បុរសនេះមានរបស់ដូចជារបស់ កូនក្មេង។

យោងទៅតាមប្រភពព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថាស្ដ្រីម្នាក់នេះ ក៏ជាទាហានស៊ីវិលដូចគ្នា ដែលនាងបាននិយាយថា  Zhou ដែលមានអាយុ ៥៥ឆ្នាំនេះ មិនគោរពតាមការសន្យាជាមួយនឹងខ្លួនគាត់ថា នឹងផ្ដល់ការរួមភេទ៣ដង ក្នុងមួយសប្ដាហ៍។ ខណៈពេលដែលប្រដាប់ភេទរបស់បុរសនេះ គឺមានទំហំតូច ដូចជារបស់ក្មេង ដែលមានប្រវែងតែ ៥សង់ទីម៉ែត្រ ហើយក៏មិនដែលមានទំនាក់ទំនង ផ្លូវភេទក្នុងជីវិតអាពាហ៍ពិពាហ៍ដូចគ្នា។  យ៉ាងណាមិញ ស្ដ្រីនេះបានបន្ថែមថា គាត់បានស្គាល់គ្នាតាំងពីឆ្នាំ ២០០៨ តាមរយៈមិត្ដភិក្ដ ហើយក៏រៀបការតែម្ដង។ មួយវិញទៀត រូបគាត់តែងតែចង់រួមភេទជាមួយនឹង Zhou មុននឹងចុះសំបុត្រអាពាហ៍ពិពាហ៍ តែត្រូវបានបុរសចំណាស់នេះ ធ្វើការបដិសេធដោយនិយាយថា មិនចង់ធ្វើខុសនឹងប្រពៃណី។ អ្វីដែលគាត់ប្រទះឃើញដំបូងនោះ គឺនៅយប់ផ្សំដំណេក ប្ដីរបស់គាត់មានបញ្ហាផ្លូវភេទ ដែលមួយយប់នោះ គឺពួកគាត់ឈ្លោះគ្នារហូត ហើយស្ដ្រីជាប្រពន្ធទទូចឲ្យ ប្ដីរបស់ខ្លួនធ្វើការព្យាបាល។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ភ្លាម គូស្នេហ៍មួយគូក៏បែកគ្នា ប៉ុន្ដែស្ដ្រីជាប្រពន្ធធ្លាប់បានព្យាយាមចំណាយពេល ១០យប់នៅជាមួយនឹងប្ដី ដើម្បីចង់ដឹងថា ប្ដីរបស់ខ្លួនមានការប្រែប្រួល ដែរឬទេ តែជាលទ្ធផលនៅតែដដែល។  

សម្រាប់លោក Zhou បាននិយាយប្រកែកថា រឿងទាំងនេះមិនមែនជាបញ្ហារបស់លោកនោះទេ ដោយសារតែនៅពេលដែល លោកចង់រួមដំណេកពេលព្រឹក បែរជាប្រពន្ធចង់នៅពេលពាក់កណ្ដាលយប់ ដែលធ្វើឲ្យលោកមិនអាចធ្វើអ្វីបាន ក៏ព្រោះតែការហត់នឿយនឹងការងារដែលធ្វើពេញមួយថ្ងៃ។ លោកបានបន្ដថា សិចមិនមែនជាគ្រឹះសម្រាប់ អាពាហ៍ពិពាហ៍នោះទេ។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ តុលាការកំពូលរបស់តៃវ៉ាន់ បានចេញលិខិតលែងលះសម្រាប់ ពួកគេរួចហើយ ហើយរឿងរបស់អ្នកទាំងពីរនេះ ជាករណីទី១ដែល កើតមានឡើងនៅក្នុងទីក្រុងតៃប៊ិ។

តើដោយសារតែមូលហេតុទាំងនេះ ពិតជាតម្រូវឲ្យលែងលះគ្នាមែនទេ? តើប្រិយមិត្ដយល់យ៉ាងណា?


កែសម្រួលដោយ ម៉ា

ខ្មែរឡូត


បើអ្នកគាំទ្រ ខាន់ ជេមស៍ សូមចុចទីនេះ
57 អ្នកបានគាំទ្រ

មតិ (Comments)