សប្បុរសជនអាណិតអាសូរជួយឧបត្ថម្ភយាយខ្លីដែលមានជំងឺ
សុក្រ ១៥ មីនា, ២០១៣ ម៉ោង ១៩:៣៤រាជធានីភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មានកោះសន្តិភាព ផ្សាយពីយាយខ្លីអ្នកកំប្លែង ធ្លាក់ខ្លួនឈឺ ហើយចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែតមក មានសប្បុរសជនជាច្រើន មានក្តីអាណិតអាសូរ និងជួយឧបត្ថម្ភជាថវិកាដល់រូបគាត់ ។ សប្បុរសជនរួមមាន ១-កញ្ញា យិម វិម៉ាឡា ចំនួន២០ដុល្លារ រស់នៅប្រទេសអូស្ត្រាលី ២-អ្នកស្រី កក់ កាណិកា ចំនួន២០ដុល្លារ រស់នៅប្រទេសអូស្ត្រាលី ៣-លោក តាក់ ចាន់បញ្ញា ចំនួន១០ដុល្លារ រស់នៅប្រទេសអូស្ត្រាលី ៤-អ្នកស្រី ហួត គិមលីន ចំនួន៥០ដុល្លារ រស់នៅសហរដ្ឋអាមេរិក ៥-លី សំណាង ចំនួន៥០ដុល្លារ រស់នៅសហរដ្ឋអាមេរិក ៦-លី សំពី ចំនួន២៥ដុល្លារ រស់នៅសហរដ្ឋអាមេរិក ៧-កញ្ញា លឿង លីនណា ចំនួន៥ដុល្លារ រស់នៅកំពង់សោម ៨-អ្នកស្រី សូ ភីណា ចំនួន៥ដុល្លារ រស់នៅរាជធានីភ្នំពេញ ៩-លោក បូ វិបុល ចំនួន៥ដុល្លារ រស់នៅរាជធានីភ្នំពេញ និង១០-កញ្ញា ស៊ីម សុជាតា ចំនួន៥ដុល្លារ រស់នៅរាជធានីភ្នំពេញ ។
ពេលទទួលបានអំណោយទាំងនោះ យាយខ្លីមានក្តីត្រេកអរ និងបានជូនពរដល់សប្បុរសជន ទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ និងប្រកបកិច្ចការងារទទួលបានជោគជ័យ ។យាយខ្លីជាអ្នកសិល្បៈធ្លាក់ខ្លួនឈឺខកខានសម្តែងរកប្រាក់កម្រៃ ចិញ្ចឹមជីវិតទៀត ដូច្នេះការជួយឧបត្ថម្ភរបស់សប្បុរសជន ពិតជាមានតម្លៃណាស់សម្រាប់ រូបគាត់ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)