រថយន្ដកូរ៉េ ដឹកហ្គាស ក្រឡាប់ជះហ្គាស ពេញផ្លូវជាង ៧០ធុង សំណាងល្អគ្មានអ្នក រងគ្រោះ
សុក្រ ១៥ មីនា, ២០១៣ ម៉ោង ១៦:៤៥ភ្នំពេញ ៖ រថយន្ដកូរ៉េ១គ្រឿង ដែលដឹក ហ្គាសពេញ ដោយសារតែអ្នកបើករថយន្ដ ជៀសរថយន្ដ ១គ្រឿងទៀត ដែលកំពុង បើកមកពីមុខ មានល្បឿនលឿននោះ ក៏ ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ ជះហ្គាសចោល រាយប៉ាយពេញផ្លូវជាង ៧០ធុង ប៉ុន្ដែ សំណាងល្អ ហេតុការណ៍ខាងលើនេះមិន បណ្ដាលឱ្យអ្នកបើករថយន្ដ ព្រមទាំងប្រជា ពលរដ្ឋ ដែលធ្វើដំណើរនៅក្បែរកន្លែងកើត ហេតុ រងគ្រោះថ្នាក់នោះឡើយ ។
ហេតុការណ៍ រថយន្ដដឹកហ្គាសក្រឡាប់ ធ្លាក់ហ្គាស រាយពេញផ្លូវខាងលើនេះ បាន កើតឡើង កាលពីវេលាម៉ោង ១០ និង៤០ នាទី ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅភូមិចុងថ្នល់ សង្កាត់ពន់សាំង ខណ្ឌ ពោធិ៍សែនជ័យ ។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដកូរ៉េពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២ ដេ ៧៧២៨ ធ្វើដំណើរក្នុងទិស ដៅពីលិចទៅកើត ពោលដឹកហ្គាសចេញពី ឧត្ដុង្គ ឆ្ពោះទៅទីរួមខេត្ដកំពង់ស្ពឺ លុះធ្វើ ដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែ អ្នកបើករថយន្ដ គេចពីរថយន្ដមួយផ្សេង ទៀត ដែលបើកមកពីមុខបណ្ដាលឱ្យ រថយន្ដក្រឡាប់ ជះហ្គាសចេញពីរថយន្ដ រាយពេញផ្លូវ ជាង ៧០ធុង ដោយ ១ធុង ចំណុះ ១៥គីឡូក្រាម ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមូលដ្ឋាន ដែលបានទៅជួយអន្ដ រាគមន៍ នៅកន្លែងកើតហេតុនោះ បានឱ្យ ដឹងថា អ្នកបើករថយន្ដបានរួចផុតពីគ្រោះ ថ្នាក់ ។ ជារឿយៗ ប្រជាពលរដ្ឋដែលធ្វើ ដំណើរតាមដងផ្លូវ បានរិះគន់ចំពោះរថយន្ដ ប្រភេទកូរ៉េ ដែលផ្ទុកហ្គាស ធ្វើចរាចរតាម ដងផ្លូវ ដោយរថយន្ដខ្លះមិនបានរៀបចំ បច្ចេកទេស ឱ្យបានត្រឹមត្រូវ ដែលអាចបង្ក គ្រោះថ្នាក់ នៅពេលធ្លាក់ហ្គាសចេញពី រថយន្ដនោះ អាចនឹងបណ្ដាលឱ្យមានអ្នក រងគ្រោះ ដែលកំពុងធ្វើដំណើរពីក្រោយ ជាក់ជាមិនខានឡើយ ៕
ដោយ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)