វីរៈភាពអង់អាចរបស់ដើមឈើ ដែលសល់តែមួយដើមគត់ ក្នុងចំណោម ៧០០០០ដើម

សុក្រ ១៥ មីនា, ២០១៣ ម៉ោង ១៦:១៧

ទីក្រុងតូចមួយ ឈ្មោះថា Rikuzentakata ធ្លាប់ជាទី កន្លែងដ៏ល្បីល្បាញមួយ ដែលមានដើមស្រល់ ៧០០០០ ដើម (pine tree) លេចចេញជាទេសភាព យ៉ាងស្រស់ស្អាត ជាទីបំផុត ប្រៀបបានទៅនឹងរូបគំនូរ យ៉ាងដូច្នោះដែរ។

យ៉ាងណាមិញ ក្រោយពីព្រឹត្តិការណ៍ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ មក ទីកន្លែងនេះ នៅសល់តែដើមឈើ មួយដើមគត់ ដែលមានសំណាង មិនត្រូវបានរលកយក្ស សូណាមិ លេបត្របាក់ យកទៅបាន។ ដើមឈើ មួយដើមនេះ មានកម្ពស់ ២៤ម៉ែត្រ បានស៊ូទ្រាំ អស់រយៈពេល ១៨ខែ ជាមួយនឹងសារជាតិអំបិលយ៉ាងលើសលុប តែវានៅតែអាច ទ្រាំទ្រ បន្តជីវិតរបស់វាបាន យ៉ាងមិនគួរអោយជឿ។ ទោះជាយ៉ាងណា ដើម្បីបង្កើតបូជនីយស្ថាន ទុកអោយកូនចៅជំនាន់ក្រោយ បានដឹងពី វីរភាពដ៏អង់អាច របស់ដើមឈើមួយដើមនេះ ដែលនៅមានជីវិត ខណៈដែល ៦៩៩៩៩ ដើមទៀត ត្រូវបានបំផ្លាញខ្ទេចខ្ទីនោះ វាត្រូវបានគេចាត់ទុកជានិមិត្តរូប សំរាប់រំលឹកដល់ប្រជាជនជប៉ុនថា ក្តីសង្ឃឹមប្រាកដជាមាន ប្រទេសជប៉ុនក៏ដូចគ្នាដែរ គឺអាចពុះពារ ខំប្រឹងព្យាយាម កសាងឡើងវិញ និង ឆ្ពោះទៅមុខ បន្តទៅទៀត ទោះបីជាការងារនោះ មើលទៅ ទំនងមិនអាចទៅរួចយ៉ាងណាក៏ដោយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត


បើអ្នកគាំទ្រ នៅ ស៊ីនឿន សូមចុចទីនេះ
87 អ្នកបានគាំទ្រ

មតិ (Comments)