តារាស្រីស្រលាញ់ភេទដូចគ្នា Denise សុំទឹកកាមពីខ្ទើយដើម្បីមានកូន
សុក្រ ១៥ មីនា, ២០១៣ ម៉ោង ១៦:០៤តារាចម្រៀងស្រីហុងកុង Denise Ho (何韵诗) ដែលជាតារាចម្រៀងស្រលាញ់ភេទដូចគ្នា បានខំប្រឹងរកវិធីយក ទឹកកាមពីលោក Greeny Wu ដើម្បីធ្វើឲ្យនាងមានផ្ទៃពោះ។
យោងតាមប្រភពព័ត៌មាន maydaily បានឲ្យដឹងថា កញ្ញា Denise មានគំរោងបង្កើតក្រុមគ្រួសារជាមួយ និងមិត្តស្រីរបស់នាងនាពេលអនាគត។ កញ្ញា Denise អាយុ៣៥ឆ្នាំ នាងមិនចង់ទៅសុំកូនគេ មកចិញ្ចឹមនោះទេ គឺនាងសង្ឃឹមថា នាងអាចមានកូនមួយផ្ទាល់ខ្លួន មុននឹងនាងអាយុ ៤០ឆ្នាំ អាចជានាង ឬ សង្សាររបស់នាងជាអ្នកពរពោះ។ ហើយបុរសដែលនាងចង់ឲ្យកូននាងមានមុខដូចនោះ គឺលោក Greeny ដែលជាមេក្រុមចម្រៀង Folk-rock របស់តៃវ៉ាន់ ព្រោះនាងស្រលាញ់រូបរាង និងចំណេះដឹងរបស់គាត់ ហើយមានពាក្យចចាមអារ៉ាមថា គាត់គឺជាខ្ទើយទៀតផង។ បញ្ជីរឈ្មោះដែលនាងចង់បាន ទឹកកាមពីបរុសមានដូចជាតារាភាពយន្ដ Shawn Yue និងអ្នកនិពន្ធរឿង Wyman Wong។
Denise តែងតែដើរផ្សារជាមួយនឹងមិត្តស្រីរបស់នាង Joanne Teng ហើយមានមនុស្សជាច្រើនបានឃើញពួកគេ បឺតមាត់គ្នាទៀតផង។
តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ?





កែសម្រួលដោយ អៀង
ខ្មែរឡូត

Login
មតិ (Comments)