ប៉ូលីសឃាត់ខ្លួនបុរស ៤០នាក់ និងនារី ១០នាក់ បន្ទាប់ពីពួកគេបើកផ្ទះបននៅក្នុងព្រៃ
សុក្រ ១៥ មីនា, ២០១៣ ម៉ោង ១៥:៣៣ប៉ូលីសបានធ្វើការឆ្មក់ចូល ទៅក្នុងព្រៃនៃតំបន់ Sembawang របស់ប្រទេសសឹង្ហបុរី និងធ្វើការឃាត់ខ្លួន បានបុរសចំនួន ៤០នាក់ និងនារីចំនួន ១០នាក់ ដែលពួកគេជាប់ទាក់ទង នឹងការបើកផ្ទះបន និងផ្តល់សេវាកម្មផ្លូវភេទនៅក្នុងព្រៃ។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ផ្ទះបនដែលបានបើក នៅក្នុងព្រៃនៃតំបន់ Sembawang មួយនេះ មានចម្ងាយពីផ្ទះរបស់ប្រជាជន ប្រហែល ១គីឡូម៉ែត្រប៉ុណ្ណោះ។ ដូចគ្នានេះដែរ នៅក្រុមប៉ូលីសឆ្មក់ចូល ដើម្បីធ្វើការឃាត់ខ្លួន មាននារីជាច្រើនកំពុងតែអាក្រាតកាយ និងបុរសប៉ុន្មាននាក់ទៀត មានត្រឹមតែអាវ ឬខោប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា សម្រាប់បន្ទប់ដើម្បីបំរើ ដល់អតិថិជនរបស់ពួកគេ គឺពួកគេបានយកកំរាលកៅស៊ូ មកព័ទ្ធជុំវិញជាបួនជ្រុង ប្រវែងបួនម៉ែត្រ និងក្រាលកំរាលនៅលើដី បង្កើតបានជាបន្ទប់ សម្រាប់ផ្តល់សេវាកម្មផ្លូវភេទ ដល់អតិថិជនរបស់ពួកគេតែម្តង។
យ៉ាងណាម៉ិញ ប្រជាជនដែលរស់នៅក្បែរនោះ ក៏ធ្លាប់បានរាយការណ៏ លើបញ្ហាផ្ទះបននេះដែរ ដោយនៅកន្លែងផ្ទះបននោះ គឺមានសភាពរាយប៉ាយ ដោយមានក្រដាស ដបទឹក និងកញ្ចប់ស្រោមអនាម័យប្រើរួច បោះចោលពាសពេញទីនោះតែម្តង។


-បន្ទប់សម្រាប់ផ្តល់សេវាកម្មផ្លូវភេទ

-ស្រោមអនាម័យជាច្រើន ដែលពួកគេប្រើហើយ បោះចោលពាសវាលពាសកាល
ដោយ ៖ ប៊ី
ខ្មែរឡូត

Login
មតិ (Comments)